Recent Posts

Seo Services

លោក ជា ពិសី ចុះផ្តល់អំណោយ ១០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះទី១

13494833_544606879075454_1627915078304442544_n

News New: នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ដែលដឹកនាំដោយ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាល នៃគណ: អភិបាលខណ្ឌឬស្សីកែវ បានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន ចំនួន ១០០គ្រួសារ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី១ ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានផ្តាំផ្ញើឲ្យគ្រួសារទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមប្រុងប្រយ័ត្នបង្ការចំពោះគ្រោះអគ្គីភ័យ ព្រមទាំងរួមគ្នាអនុវត្តនូវគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ អោយបានល្អប្រសើរ។

ជាមួយគ្នានោះដែរ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បាននាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ទាំង ១០០គ្រួសារនោះ ដែលសរុបរួមមាន៖ អង្ករ ៥០០គីឡូក្រាម ទឹកត្រី ១០០ដប ទឹកសុីអុីវ ១០០ដប ស្ករស ១០០គីឡូក្រាម មី ៤០០កញ្ចប់ និងមានការចូលរួមជួយឧបត្ថម្ភពីអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ នូវ ក្រណាត់ ៥០ដុំផងដែរ៕

13528757_544606889075453_8071544487115484039_n

13516728_544606965742112_8227097069280427864_n

13512210_544606972408778_925091714516417771_n

13466402_544606912408784_5532722684902937367_n

13537763_544606905742118_8691258772203053793_n

អត្ថបទ៖ លោក រស់ ពិសិដ្ឋ
លោក ជា ពិសី ចុះផ្តល់អំណោយ ១០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះទី១ លោក ជា ពិសី ចុះផ្តល់អំណោយ ១០០គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះទី១ Reviewed by Unknown on 6:47:00 AM Rating: 5

No comments:

Powered by Blogger.