Wednesday, June 15, 2016

សម្តេចតេជោ ប្រកាសបញ្ចុះតំលៃពី១៥០$មកត្រឹម២៥$ បង់ចូលរៀនសាលាពេទ្យ

13432274_1034096333305530_3257389842165479187_n

News New: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចុះតំលៃសំរាប់ការបង់ថ្លៃ ប្រលងថ្នាក់ជាតិចូលរៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ពី១៥០ដុល្លារ មកត្រឹម ២៥ដុល្លារវិញ ។ សម្តេច ថ្លែងបែបនេះ នៅក្នុងឱកាស ដែលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ អគារសាកល វិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលប្រសិទិ្ធនាមថា " អគារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន " ដែលមាន កម្ពស់ ១០ជាន់ រួមទាំងការប្រារព្ធខួប ៧០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាសាកលវិទ្យា ល័យចាស់ជាងគេបំផុតនៅក្នុងកម្ពុជា។

13466209_1034083869973443_4407314902595001584_n

អត្ថបទ៖ លោក មាស សុខុម

0 comments:

Post a Comment