Recent Posts

Seo Services

ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យគំនូសផ្លូវទាំង៣ ក្នុងខេត្តសៀមរាប

13465979_537904266393918_1187459808154409016_n

News New: កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញចុះ ត្រួតពិនិត្យ ការគូសគំនូសទូលសុវត្ថិភាព គំនូសថ្មើរជើងឆ្លងផ្លូវ និងការជួសជុលសំបុកមាន់ នៅខេត្តសៀមរាប។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម នូ ផល្លា ប្រធានក្រុម ប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីមកពីក្រសួង និងមន្ទីរសាធារ ណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរខេត្តពាក់ព័ន្ធ បានអញ្ជើញចុះទៅត្រួតពិនិត្យការគូសគំនូសទូលសុវត្ថិភាព គំនូសថ្មើរ ជើងឆ្លងផ្លូវ និងការជួសជុលសំបុកមាន់ តាមចំនុចសំខាន់ នៅក្នុងក្រុងសៀមរាប។

ការត្រួតពិនិត្យនេះត្រូវបានធ្វើឡើង លើទីតាំងដូចខាងក្រោម៖
១) ការគូសគំនូសទូលសុវត្ថិភាព ឋិតនៅក្បែរច្រកចូល ទៅកាន់ប្រាសាទអង្គរវត្ត និងនៅលើផ្លូវកូម៉ៃ ឋិតនៅខាងត្បូងមន្ទីរ ពេទ្យគន្ធបុប្ផា ។
២) គំនូសថ្មើជើងឆ្លងកាត់ផ្លូវ នៅលើផ្លូវស៊ីវត្ថា ក្បែរផ្សាររាត្រីខេត្តសៀមរាប ។
៣) ការជួសជុលសំបុកមាន់ ជាមួយនឹងវិធីសាស្ត្រថ្មី និងប្រើទីមត្រជាក់ មានគុណភាពខ្ពស់ និងការបិទស្ទីគ័រចំណាំងផ្លាត នៅ រង្វង់មូលជ័យវរ្ម័នទីប្រាំពីរ ផ្លូវជាតិលេខ៦ ។

បញ្ជាក់: គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃផែនការរយៈពេល១០០ថ្ងៃ ដើម្បីជួយសម្រួលដល់អ្នកថ្មើរជើង ធ្វើដំណើរឆ្លងកាត់ ផ្លូវ និងជួយឱ្យអ្នកបើកបរ អាចមើលឃើញគំនូសទូលសុវត្ថិភាព បានច្បាស់ជាងមុននៅពេលយប់ ក៏ដូចជាជួយសម្រួល ដល់ ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពងាយស្រួល នៅពេលគ្រលុកត្រូវបានជួសជុល និងជាពិសេស ជួយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវផងដែរ។


13512193_537903603060651_7182223610062628519_n

13450060_537903313060680_3910471213248057184_n

13495334_537904586393886_5493697200566857356_n

13507262_537904389727239_1593555774077754063_n

13510979_537903233060688_703240420442306822_n

13524396_537903673060644_6783315934770980583_n

13521860_537903239727354_900096447713664728_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យគំនូសផ្លូវទាំង៣ ក្នុងខេត្តសៀមរាប ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យគំនូសផ្លូវទាំង៣ ក្នុងខេត្តសៀមរាប Reviewed by Unknown on 7:50:00 PM Rating: 5

No comments:

Powered by Blogger.