Saturday, June 18, 2016

គណបក្សសង្គ្រោះជាតិ បួងសួងលើកទី២ កុំអោយរំលោភលើអភ័យឯកសិទ្ធិ

13450075_940499386068287_7525604781377047783_n

News New: ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ក្រុមអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ព្រមទាំងអ្នកគាំទ្រគណ បក្សសង្គ្រោះជាតិ ជាច្រើននាក់ បាននាំគ្នាប្រារព្វពិធី បួងសួងមួយនៅមុខប្រាសាទអង្គរវត្ត ក្នុងទឹកដីខេត្តសៀមរាប ដើម្បី កុំអោយមានការរំលោភ អភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាទាំងអស់តទៅទៀត។

គួរបញ្ជាក់ថា : សំរាប់ពិធីបួងសួងតាមបែបព្រះពុទ្ធសាសនារបស់គណបក្សសង្គ្រោះជាតិ ដើម្បីអោយទេវតាជួយកុំអោយមាន ការរំលោភលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា បានធ្វើឡើងចំនួន ២លើកហើយ ដែលកាលពីពេល កន្លងទៅ ពិធីនេះ បានធ្វើម្តងនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដឹកនាំដោយលោក កឹម សុខា និង លើកទី២នេះនៅទឹកដីខេត្តសៀមរាប ដែលដឹកនាំដោយលោក ប៉ុល ហំ លោក យឹម សុវណ្ណ លោក ស៊ុន ឆ័យ និងអ្នកតំណាង សមាជិកព្រឹទ្ធសភា ព្រមទាំងអ្នកគាំទ្រ ជាច្រើននាក់។

13432180_940499472734945_4615011348630255564_n

13418812_940499462734946_6113239631308235176_n

13450075_940499386068287_7525604781377047783_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment