Recent Posts

Seo Services

ឯកឧត្តម ច័ន្ទ សុផល ប្រគល់រថយន្តពន្លត់អគ្គីភ័យដល់ស្រុកទាំង៦

13332757_873220579467380_8156122511167974125_n

News New: ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៦គ្រឿងដល់
កម្លាំងអធិការដ្ឋាននគរបាលស្រុក ទាំង៦ ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឧត្តមសេនីយ៍ទោ
ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាស្នងការង លោកអភិបាលស្រុក នាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក រួមទាំងមន្ត្រីនគរបាលជាច្រើនរូប។ នាឱកាលនោះ ឯកឧត្តម ច័ន្ទ សុផល បានធ្វើការផ្ដាំផ្ញើ ដល់លោកអធិការនគរបាលស្រុកទាំង៦ និងកងកម្លាំង ដែលមានតួនារីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការមើលថែទាំរបស់របរសម្ភារៈ ដែលបាន បំពាក់ និងរថយន្តជាប្រចាំ ដើម្បីត្រៀមចេញពន្លត់គ្រោះអគ្គីភ័យ ដែលកើតឡើងដោយយថាហេតុផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ក្នុងភូមិសាស្ត្ររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

បញ្ជាក់: អធិការនគរបាលស្រុកនីមួយៗ ទទួលបានរថយន្ត ១គ្រឿង និងសម្ភារៈ ១ឈុត ក្នុងនោះរួមមាន៖ អធិការនគរបាលស្រុកមោងឬស្សី ស្រុកថ្ម គោល ស្រុកបវេល ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុករតនមណ្ឌល៕

13321677_873220842800687_6681570328914278421_n

13346502_873220699467368_817670455347806420_n

13342900_873220756134029_4083381697539019024_n

13406967_873220912800680_3655977674102334969_n

13322136_873220789467359_9070195278290616123_n

អត្ថបទ៖ អារុណ
ឯកឧត្តម ច័ន្ទ សុផល ប្រគល់រថយន្តពន្លត់អគ្គីភ័យដល់ស្រុកទាំង៦ ឯកឧត្តម ច័ន្ទ សុផល ប្រគល់រថយន្តពន្លត់អគ្គីភ័យដល់ស្រុកទាំង៦ Reviewed by Unknown on 8:45:00 PM Rating: 5

No comments:

Powered by Blogger.