Monday, June 20, 2016

ក្រុមប្រឹក្សាខណ្ឌដូនពេញ បើកវេទិកាពិគ្រោះយោបល់ដោយសេរី នាថ្ងៃទី២៤ មិថុនា

13450081_1150735621656209_999178538037515148_n

News New: នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រកាសផ្សព្វផ្សាយជូន ដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ក្នុងខណ្ឌទាំងមូល អញ្ជើញចូលរួមដោយសេរី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ឆ្នាំ២០១៦ ដែលប្រារព្វនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៧:០០ព្រឹក នៅ សាលប្រជុំ វិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ ។

នៅក្នុងសេសចក្តីប្រកាសនោះដែរ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបង្ហាញថា ការអញ្ជើញចូលរួម របស់បងប្អូនប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍខណ្ឌដូនពេញ អោយកាន់តែល្អប្រសើរឡើង និងជួយបំពេញការខ្វះខាតនានា។តាម រយៈវេទិកានេះ បងប្អូនប្រជាពលរដ្ឋ មានឱកាសក្នុងការចូលរួមបញ្ចេញមតិយោបល់ សំណើ សំណូមពរនានា ជុំវិញបញ្ហា ដែលពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់, បញ្ហាសន្តិសុខ, បញ្ហាបរិស្ថានអនាម័យ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុង មូលដ្ឋាន និងបញ្ហាផ្សេងៗដែលជាក្ដីកង្វល់។ វេទិកានេះក៏រាយការណ៍ជូននូវសមទ្ធិផល និងការអភិវឌ្ឍនានា ក្នុងមូលដ្ឋាន ដែលរដ្ឋបាលខណ្ឌសម្រេចបាន ពិសេសបានស្តាប់នូវការឆ្លើយតបរាល់សំណើ សំណួរ សំណូមពរ ទាំងឡាយ ដែលបាន លើកឡើងក្នុងឆ្នាំ២០១៥ កន្លងទៅផងដែ៕

អត្ថបទ៖ អារុណ

0 comments:

Post a Comment