Recent Posts

Seo Services

ឯ.ឧ ងី ច័ន្ទ្រផល បោះឆ្នោតតែមួយមុខមិនអាចធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យទេ?

13521797_566945233487459_350358139_n

News New: ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា មានតែការបោះឆ្នោតមួយមុខមិនអាចធ្វើឱ្យ ប្រទេសមានលទ្ធិប្រជាធិបតេយ្យនោះទេ។ នៅកម្ពុជាបើយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ គឺមានហើយ ប៉ុន្តែមិនមែនមក ពីការបោះឆ្នោតតែមួយមុខគត់នោះទេ។  ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងពិធីសិក្ខាសាលាថ្នាក់ជាតិស្តីអំពី អភិបាលកិច្ចល្អ និង ការបោះឆ្នោត ដើម្បីលើកកំពស់សិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ  នៅភោជនីយ ដ្ឋានទន្លេរបាសាក់២ រាជធានីភ្នំពេញ ។ ជាងនេះទៅទៀត ឯកឧត្តមបានលើកឡើងថាប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ មិនមែនមកពីការបោះឆ្នោតនោះទេ គឺទាល់តែមាន គណនេយ្យភាព តម្លាភាព សុច្ចរិតភាព និងអភិបាលកិច្ចល្អ ។ ហើយអភិបាលកិច្ចល្អនេះ មិនមែនមានតែការចូលរួមពីរដ្ឋនោះទេ គឺមានការចូលរួមពីប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលផងដែរ ។

ឯកឧត្តម ក៏បានចោទជាសំណួរថា តើកម្ពុជាមានលទ្ធិប្រជាធិបតេយ្យបានដល់ណាហើយ ? បើយើងមើលត្រឡប់ក្រោយបន្តិច បន្ទាប់ពីមានការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិនោះ ចំណូលរបស់ ប្រជាជនយើង បានត្រឹមតែ ២៣០$/ឆ្នាំ រហូតមកដល់ឆ្នាំ២០១៦ នេះ ចំណូលរបស់ប្រជាជនមាន ១ ៣០០$/ឆ្នាំ ។ បើចំណូល ប្រជាជនបាន ១ ៥០០$/ឆ្នាំ នោះលទ្ធិប្រជាធិបតេយ្យអាចរស់បានរយៈពេល ៨ឆ្នាំ ហើយបើប្រជាជនបានចំណូលរហូតដល់ ៣ ០០០$/ឆ្នាំ នោះលទ្ធិប្រជាធិបតេយ្យរស់បាន ១៦ឆ្នាំ និងបើចំណូលប្រជាជនបាន ៦ ០០០$/ឆ្នាំ នោះប្រទេស និងមានលទ្ធិ ប្រជាធិបតេយ្យរហូត មិនអាចវិលរករបបផ្តាច់ការបានវិញទេ៕


13521109_566945236820792_1180840042_n

13530666_566945216820794_474247764_n

13536177_566945230154126_236334714_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
ឯ.ឧ ងី ច័ន្ទ្រផល បោះឆ្នោតតែមួយមុខមិនអាចធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យទេ? ឯ.ឧ ងី ច័ន្ទ្រផល បោះឆ្នោតតែមួយមុខមិនអាចធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យទេ? Reviewed by Unknown on 9:41:00 PM Rating: 5

No comments:

Powered by Blogger.