Recent Posts

Seo Services

ក្នុងកាល:ទេស:នេះ លោក កឹម សុខា ចំណុច៣ នាំអោយគណបក្សសង្គ្រោះជាតិឈ្នះ

13315256_1374945372522758_884973492006967282_n

News New: នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ នៅស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះ ជាតិ  បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្តតាកែវ (ក្រុមការងារ ក្រុមទ្រទ្រង់ គណៈកម្មាធិការប្រតិបត្ដិ ខេត្ដ-ក្រុង-ស្រុក)។

ក្នុងជំនួបនោះ លោក កឹម សុខា បានបញ្ជាក់ថា៖ ទោះបីជាស្ថានការណ៍នយោបាយអាក្រក់យ៉ាងណាក៏ដោយ ក៏លោកនៅតែមានជំនឿ ជឿជាក់ថា គណបក្សសង្គ្រោះជាតិ នឹងទទួលបានជ័យជម្នះ ដើម្បីនាំប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅរកសន្ដិភាព ប្រជាធិបតេយ្យ និងការបង្រួប បង្រួមជាតិ យ៉ាងពិតប្រាកដមួយ នាពេលខាងមុខ ព្រោះគណបក្សសង្គ្រោះជាតិ មានចំណុចដូចខាងក្រោម៖
ទី១.នៅតែរក្សាគោលដៅច្បាស់លាស់ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ឥតងាករេ ។
ទី២. ក្នុងកាលៈទេសនេះ យើងកាន់តែទទួលបាន នូវការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លា ពីសំណាក់ថ្នាក់ដឹកនាំ សកម្មជនគណបក្សសង្គ្រោះជាតិ មហាជនពីមជ្ឈដ្ឋានផ្សេងៗ និងពីសហគមន៍អន្ដរជាតិ ច្រើនទៅៗ ។ កំណើននៃការគាំទ្រ និងលើកទឹកចិត្តនេះ គឺធ្វើអោយយើងរឹតតែមានជំនឿ ជឿ ជាក់ ដែលជាក្ដីសង្ឃឹមក្នុងការទទួលបាននូវជ័យជម្នះ នាពេលខាងមុខនេះ។
ទី៣.មកដល់ពេលនេះ ទាំងថ្នាក់ដឹកនាំ ទាំងសកម្មជនគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមពីមហាជនទូទៅផង យើងបានសម្រេចយ៉ាងប្ដូរផ្ដាច់ ដោយហ៊ានធ្វើពលីកម្ម លះបង់ដើម្បីធ្វើការតស៊ូដោយឥតរួញរា ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក្នុងបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរ ជា ពិសេសចំពោះមុខយើងប្ដេជ្ញា តស៊ូដោយអហិង្សា ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារអភ័យឯកសិទ្ធិសភា និងស្វែងរកយុត្ដិធម៌ជូនដល់ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ក៏ដូចជាអ្នកទាំងឡាយ ដែលកំពុងទទួលរងភាពអយុត្ដិធម៌ដោយ អំណាចស្ថាប័នរដ្ឋមួយចំនួន កំពុងរំលោភបំពាននេះ៕


13310371_1374945009189461_1175385129082001444_n

13325657_1374945012522794_646535223897587593_n

13339542_1374945199189442_3387914757863412789_n

13343019_1374945205856108_844518880894564377_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

 
ក្នុងកាល:ទេស:នេះ លោក កឹម សុខា ចំណុច៣ នាំអោយគណបក្សសង្គ្រោះជាតិឈ្នះ ក្នុងកាល:ទេស:នេះ លោក កឹម សុខា ចំណុច៣ នាំអោយគណបក្សសង្គ្រោះជាតិឈ្នះ Reviewed by Unknown on 12:07:00 AM Rating: 5

No comments:

Powered by Blogger.