Recent Posts

Seo Services

មិនគួរអោយជឿថា ផ្សារទួលសង្កែចាស់ បែកភក់យ៉ាងនេះ?

13553417_824553344341891_284654968_n

News New: យើងស្ទើរមិនជឿសោះថា ផ្សារនៅក្នុងទីក្រុងភ្នំពេញ បែរជាមានសភាពបែកភក់ ដក់ទឹក ប៉ប៉ិចប៉ប៉ាច់ បែបនេះ សោះ? ព្រោះយើងសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរទីក្រុងភ្នំពេញ បាន និងកំពុងខិតខំស្តារ និងអភិវឌ្ឍគ្រប់ទី កន្លែង មិនថា ស្ពាន ថ្នល់ បឹង ប្រឡាយ ប្រព័ន្ធលូ និងស្ទើរគ្រប់វិស័យទាំងអស់។ ប៉ុន្តែភាពចន្លោះប្រហោងនៅតែមាន ព្រោះវា ជារឿងធម្មតា អ្នកធ្វើតែងតែខុស អ្នកមិនធ្វើមិនចេះខុស។ ជាក់ស្តែង ផ្សារទួលសង្កែចាស់ ក្បែរផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផ្សារនេះ មានផ្លូវចូលពីខាងកើតចំនួន២ ដែលមានសភាពជាផ្លូវដី និងបេតុង ដែលមានជង្ហុគ និងទ្រុឌទ្រោម ពេលភ្លៀងមកម្តងៗ ត្រូវដក់ទឹក និងបែកភក់ គួរអោយខ្ពើមបំផុត។

ផ្សារទួលសង្កែចាស់នេះ នៅអមសងខាងផ្លូវចូលពីខាងកើតទាំងពីរ មានបងប្អូនអាជីវករយើង លក់ដូរលើផ្លូវចូលនោះ ដោយ តាំងលក់ផ្ទាល់នឹងដីតែម្តង។ ចំណែកឯការលក់ដូរនោះ មានគ្រប់ប្រភេទដូចជា៖ បន្លែ ផ្លែឈើ នំ ម្ហូបអាហារ បង្អែម និងគ្រឿង សក្ការ:បូជា ជាដើម។ ផ្ទុយទៅវិញ បើផ្លូវចូលសុទ្ធតែភក់ ទឹក ប៉ប៉ិចប៉ប៉ាច់ បែបនេះ តើអ្នកដើរចូលទិញ អ្នកអង្គុយលក់ ទំនិញ ដែលតាំងលក់ គួរអោយចង់ចូលទិញ ចង់ហូប ទេ?

News New យល់ថា គួរណាស់អាជ្ញាធរផ្សារនេះ ធ្វើការពិចារណា ចាក់បេតុងអោយផ្លូវចូលទាំងនេះ មានសភាពរាបស្មើ ឬក៏ ជួសជុលកន្លែងដែលខូច និងជង្ហុគខ្លះទៅ ចៀសជាងការអង្គុយរងចាំយកលុយស្រាប់ៗនោះ៕

13522595_824553404341885_1542963277_n

13515258_824553554341870_1666246745_n

អត្ថបទ៖ អារុណ
មិនគួរអោយជឿថា ផ្សារទួលសង្កែចាស់ បែកភក់យ៉ាងនេះ? មិនគួរអោយជឿថា ផ្សារទួលសង្កែចាស់ បែកភក់យ៉ាងនេះ? Reviewed by Unknown on 6:01:00 PM Rating: 5

No comments:

Powered by Blogger.