Recent Posts

Seo Services

លោកជំទាវ ម៉ែន សំអន សម្ពោធសមិទ្ធិផលក្នុងវត្តពោធិ៍បន្ទាយ ខេត្តស្វាយរៀង

13524281_258504757861567_8750485843488158873_n

News New: លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិ ផ្លូវក្រាលបេតុង ឈាប្បនដ្ឋាន និងពិធីបញ្ចុះបឋមសិលា កសាងសាលា បាលី វត្ដពោធិ៍បន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។

ក្នុងឱកាសនោះ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និង សេរីភាពពេញលេញ ដែលបានធ្វើអោយមានការរីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ ។ ដោយឡែក ក្នុងខេត្តស្វាយរៀង បានដាក់សម្ពោធឲ្យប្រើប្រាស់សមិទ្ធិផលថ្មីៗ នៅក្នុងវត្តពោធិ៍បន្ទាយ ដែលមានអាយុកាល ២១៦ឆ្នាំ គិតមកត្រឹមពេលនេះ។

សមិទ្ធិផលនានា ដែលបានកសាងនៅក្នុងវត្តពោធិ៍បន្ទាយ នៅពេលនេះ បានចំណាយអស់ថវិកា ២៥.៥១៧.៧០០រៀល និង ២៥៤.៣៧៦ដុល្លារ គឺជាសមិទ្ធិផល ដែលកើតចេញពីទឹកចិត្ត និងសុទ្ធាជ្រះថ្លា របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ចៅ ភិរុណ និង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រមទាំងសម្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស បានខិតខំកសាងសមិទ្ធិផលថ្មីៗ នៅ ក្នុងវត្ត ដើម្បីជាគុណប្រយោជន៍ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។

13516606_258504154528294_1909574383396124730_n

13501620_258504127861630_5856415854162072692_n

13528842_258504241194952_680013617779351921_n

13507070_258504304528279_1027385561771813089_n

13502151_258504267861616_6588433937978822727_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

 
លោកជំទាវ ម៉ែន សំអន សម្ពោធសមិទ្ធិផលក្នុងវត្តពោធិ៍បន្ទាយ ខេត្តស្វាយរៀង លោកជំទាវ ម៉ែន សំអន សម្ពោធសមិទ្ធិផលក្នុងវត្តពោធិ៍បន្ទាយ ខេត្តស្វាយរៀង Reviewed by Unknown on 12:43:00 AM Rating: 5

No comments:

Powered by Blogger.