Monday, June 20, 2016

៨ខេត្ត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ កាកបាទក្រហមផ្តល់អំណោយជូន

13466208_542518015951007_4888981792554795514_n

News New: សំរាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៦២គ្រួសារ ក្នុងនោះ រួមមាន៖ ខេត្តព្រះវិហារ ចំនួន ២គ្រួសារ ខេត្តត្បូងឃ្មុំ ចំនួន ២គ្រួសារ ខេត្តកែប ចំនួន ២គ្រួសារ និងខេត្តកំពត ចំនួន ៥៦គ្រួសារ (ស្លាប់២នាក់ដោយសាររន្ទះបាញ់)។

គួររំលឹកផងដែរថា: គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ កាកបាទក្រហមកម្ពុជា ទាំង ថ្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត បានផ្តល់ជំនួយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះ ដោយខ្យល់កន្ត្រាក់បានសរុបចំនួន ៧,៤១៣គ្រួសារ មកពី ៨១២ភូមិ ក្នុងឃុំចំនួន ៤៤០ ស្រុកចំនួន ១៨៨ និងខេត្តចំនួន ២៥។


ក្នុងចំណោមខេត្តរងគ្រោះទាំងអស់ គឺមានខេត្តចំនួន ៨ ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជា៖
- ខេត្តសៀមរាប ចំនួន ១.០១៥គ្រួសារ
- ខេត្តបាត់ដំបង ចំនួន ៩១៦ គ្រួសារ
- ខេត្តកំពង់ចាម ចំនួន ៨៧៩គ្រួសារ
- ខេត្តបន្ទាយមានជ័យ ចំនួន ៦២៤គ្រួសារ
- ខេត្តកំពង់ធំ ចំនួន ៥៥៩គ្រួសារ
- ខេត្តព្រះវិហារ ចំនួន ៤០៣គ្រួសារ
- ខេត្តឧត្តរមានជ័យ ចំនួន ៣៧០គ្រួសារ និង
- ខេត្តប៉ៃលិន ចំនួន ៣១៦គ្រួសារ៕

13509076_542518055951003_8437135177902630399_n

13501582_542518279284314_6203907316747171198_n

13435440_542518122617663_1815792198419630679_n

13501950_542518222617653_5419825233920211980_n

13465977_542518395950969_3702270959522727600_n

13510996_542518349284307_2193831748022898408_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment