Recent Posts

Seo Services

ពលរដ្ឋឆ្ងល់រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ខ្សែនេះណាស់?

13474034_818609081602984_437179417_n

News New: ប្រជាពលរដ្ឋ និងអាជីវករ ទិញ លក់ នៅផ្សារចាស់ មានការងឿយឆ្ងល់ជាខ្លាំង ចំពោះរថយន្តក្រុងដឹកអ្នកដំណើរ របស់សាលារាជធានីភ្នំពេញខ្សែទី៣ ដែលតែងតែបើកបរតាមបណ្តោយផ្លូវឧកញ៉ា អ៊ឹង ប៊ុនហូវ(១០៨)ពីធនាគារកាណាឌីយ៉ា កាត់ផ្សារចាស់ ឆ្ពោះទៅកាន់មាត់ទន្លេ (បេនផ្សាររាត្រី) ព្រោះផ្លូវនេះតូចចង្អៀត ហើយនៅអមសងខាងផ្លូវមានរថយន្តចតស្ទើរ ពេញផ្ទៃផ្លូវដោយសារតែតំបន់នេះជាតំបន់ដាក់លក់រថយន្តផង និងមានហាងមួយចំនួនទៀតផង ដូច្នោះមានរថយន្តជាច្រើន ចតសងខាងផ្លូវ ព្រមទាំងមានបងប្អូនប្រជាពលរដ្ឋអ្នកទៅទិញទំនិញ ក្នុងផ្សារត្រូវចតម៉ូតូ រឺរថយន្តទៀត និងមានអ្នកលក់ដូរ នៅលើចំណីផ្លូវទៀត ធ្វើអោយផ្លូវនេះនៅសល់ទំហំតូច ។ ប៉ុន្តែពេលល្ងាចៗគេសង្កេតឃើញរថយន្តក្រុងខ្សែទី៣ តែងតែបើក បរលើផ្លូវនេះទាំងចង្អៀត និងពេលខ្លះទៀតប្រើស៊ីផ្លេរខ្លាំងៗដូចរន្ទះ និងដូចថា ផ្លូវនេះជាផ្លូវរបស់គាត់តែម្នាក់អ៊ីចឹង។ ទាក់ទិន នឹងបញ្ហានេះ ប្រជាពលរដ្ឋបានសំដែងទស្សន:ថា តើផ្លូវក្រុងភ្នំពេញនេះ មានតែផ្លូវមួយទេ ដែលរថយន្តក្រុងនេះ អាចបើកបរ បាន?

13453795_818609211602971_1102205041_n

13436195_818609431602949_1030093195_n

13473831_818609564936269_1479002320_n

អត្ថបទ៖ អារុណ

 
ពលរដ្ឋឆ្ងល់រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ខ្សែនេះណាស់? ពលរដ្ឋឆ្ងល់រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ខ្សែនេះណាស់? Reviewed by Unknown on 5:58:00 AM Rating: 5

No comments:

Powered by Blogger.