
News New: បញ្ហាផ្លូវនេះ អាជ្ញាធរខ្មែរមួយចំនួនធំ ច្រើនបណ្តែតបណ្តាោយ ពេលឃើញខូចតិចតួច មិនព្រមធ្វើការជួសជួលឡើយ គឺទុករហូតដល់ ខូចខាតកាន់តែធំៗទៅ ឬមានការស្តីបន្ទោសពីថ្នាក់លើ ទើបប្រញ៉ាប់ប្រញ៉ាល់មកធ្វើការជួសជុល។ សកម្មភាពដដែលៗបែបនេះ វាមិនត្រឹមតែបង្កឱ្យ ផ្លូវខូចតិចតួចទៅជាច្រើន ត្រូវចំណាយថវិកាអស់តិចទៅជាអស់ច្រើនប៉ុណ្ណោះទេ គឺមួយថ្ងៃៗ ទទួលរងនូវការរអ៊ូរទាំ និងរិះគន់ដល់អាជ្ញាធរដែនដី និង រហូតរាជរដ្ឋាភិបាលទៀត ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើង។ ត្រង់នេះ News New មិនដឹងថា អាជ្ញាធរដែនដី គាត់មានពេលវេលាខ្លះមកដើរមើល ផ្លូវ ឬក៏អត់? ឬមួយគាត់ឃើញហើយ គាត់មិនចាប់អារម្មណ៍? ឬគាត់បានឃើញហើយ និងបានរាយការណ៍ទៅលើហើយដែរ តែគ្មានចំលើយពីខាង លើ ឬយ៉ាងណា? ជាក់ស្តែងវិថីសម្តេចប៉ាន(ផ្លូវ២១៤) ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងរងការខូតខាត គឺជង្ហុកស្ទើរ ត្រឹមខ្មងជើង និងមានដក់ទឹកភ្លៀងទៀតផង។ ប៉ុន្តែគេសង្កេតឃើញថា ដូចជាពុំមានអាជ្ញាធរដែនដីណាមកមើល ឬក៏ជួសជុលឡើយ ទុកអោយប្រជា ពលរដ្ឋ ដែលធ្វើដំណើរម៉ូតូ កង់ និងថ្មើរជើង ពិបាកឆ្លងកាត់ និងត្រូវខ្ទាតទឹក ឬភក់ ប្រឡាក់អ្នកធ្វើដំណើរ ជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋមាន ការរអ៊ូរទាំ និងរិះគន់អាជ្ញាធរដែនដី ថា មិនចេះមើលផ្លូវ។
សូមបញ្ជាក់ថា: ផ្លូវលេខ២១៤ នេះ ថ្វីត្បិតតែជាផ្លូវខ្លីបត់ចូលពីផ្លូវព្រះមុនីវង្ស មកកែងនឹងផ្លូវលេខ១០៥ ។ ប៉ុន្តែវាជាផ្លូវកៅស៊ូ ហើយមានទំហំធំ និង មានអ្នកធ្វើដំណើរឆ្លងកាត់ច្រើនដែរ ក្នុងមួយថ្ងៃៗ។ ជាងនេះទៅទៀត កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ធ្លាប់បានស្តីបន្ទោសអាជ្ញាធររាជធានីភ្នំពេញ ករណីផ្លូវខូចតិចតួចមិនព្រមជួស ជុលនេះ។ ប៉ុន្តែប្រហែលជាពួកគាត់មិនបានស្តាប់ លឺ ឬមិនចាប់អារម្មណ៍ ឬស្តាប់លឺហើយ ក៏ភ្លេចទៅវិញបាត់។ ក្នុងករណីនេះ មានតែស្នើសុំសម្តេច នាយកមន្ត្រី មានប្រសាសន៍ ម្តងទៀតហើយមើល ទៅ៕
អត្ថបទ៖ អារុណ
0 comments:
Post a Comment