
News New: ថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានប្រកាសព័ត៌មានអំពីនីតិវិធី និងកាលបរិច្ឆេទ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សំរាប់ឆ្នាំ២០១៧ ដែលត្រូវអនុវត្តដូចខាងក្រោម៖
.កំណត់យកខែកក្កដា ឆ្នាំ២០១៦ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជាលក្ខណ:ផ្ទៃក្នុងរបស់ភាគីនីមួយៗ
.កំណត់យកខែសីហា ឆ្នាំ២០១៦ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជាលក្ខណ:ទ្វេរភាគី
.កំណត់យកខែកញ្ញា ឆ្នាំ២០១៦ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បរមា ជាលក្ខណ:ត្រីភាគី
.កំណត់យកខែតុលា ឆ្នាំ២០១៦ ជាការបើកកិច្ចប្រជុំគណ:កម្មាធិការប្រឹក្សាការងារ ដើម្បីសម្របសម្រួលប្រាក់ឈ្នួលអប្បរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សំរាប់ឆ្នាំ២០១៧
.កំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ជាការបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បរមា ។
អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
0 comments:
Post a Comment