Recent Posts

Seo Services

លោក ស សុខា វេទិកាអាស៊ាន-ចិន ផ្តល់បទពិសោធល្អៗសំរាប់យុវជន

13524581_1728243987453572_3032182630169314187_n

News New : បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកាអាស៊ាន -ចិន ដែលរៀបចំនៅលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណា ចក្រកម្ពុជា លោក ស សុខា អ្នកតំណាងរាស្ត្រវ័យក្មេង និងជាយុវជនមួយរូប បានសំដែងការចាប់អារម្មណ៍របស់ខ្លួន ដោយ ធ្វើការសរសេរបង្ហោះក្នុងPage របស់លោក ដែលមានខ្លឹមសារដូចខាងក្រោម៖

-កម្ពុជាមានមោទនភាពបានទទួលរៀបចំ The Second ASEAN - China Youth Exchange Visit : Education and Leadership ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។


-វេទិកានេះ នាំមកនូវការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងយុវជន។ ពង្រីកពង្រឹងទំនាក់ទំនងល្អរវាងយុវជន និងយុវជន ក្នុងក្របខណ្ឌអាស៊ាន និងយុវជនអាស៊ាន និងយុវជនចិន។ វេទិកានេះ ក៏ជាការផ្លាស់ប្តូរអរិយធម៌ និងវប្បធម៌ រវាងរដ្ឋអាស៊ាន និងចិន។

-កម្មវិធីនេះ ក៏ពង្រីកការមិនប្រកាន់ជាតិសាសន៍ ពូជសាសន៍ ពណ៌សម្បុរ គឺកាន់តែពង្រីកចំណងសាមគ្គី ឆ្ពោះទៅរកការរួម រស់ជាមួយគ្នាដោយសន្តិភាព។ ជាផលដែរ នឹងផ្ដល់នូវគន្លឹះ និងដំណោះស្រាយការងារដែលយុវជនកំពុងបំពេញចំពោះមុខ។ ម្យ៉ាងទៀត អាចនិយាយបានថា ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសអាស៊ាន និងចិនក្ដី សុទ្ធតែកំពុងបង្ហាញគំនិតគាំទ្រសកម្មភាព ការងាររបស់យុវជនសព្វថ្ងៃ។

-សម្រាប់យុវជនកម្ពុជា ខ្ញុំគិតថា ពុំគួរនៅស្ងៀម ឫដកដៃបានទេ ពោលគឺត្រូវក្រោកឈរដើររត់ជាប្រចាំកុំភ្លេចខ្លួន ដើម្បីបង្ហាញ ភាពខ្លាំងរបស់យុវជន របស់ប្រទេសយើង ដោយធ្វើជាយុវជនហ៊ានប្រឈមនឹងការពិត រួមគិត រួមធ្វើ រួមទទួលខុសត្រូវ៕

13532999_1754127031499591_565848569494939120_n

13511960_1754127051499589_3637534580094105863_n

13533083_1754127518166209_1708019076357670065_n

13524311_1754127431499551_1807411187956656179_n

13516728_1754127314832896_4023511223627938991_n

13512135_1754127264832901_7506503558725581733_n

13512023_1754127228166238_5692564708466125504_n

13439104_1754127628166198_1459044003880239806_n

អត្ថបទ៖ អារុណ

 

លោក ស សុខា វេទិកាអាស៊ាន-ចិន ផ្តល់បទពិសោធល្អៗសំរាប់យុវជន លោក ស សុខា វេទិកាអាស៊ាន-ចិន ផ្តល់បទពិសោធល្អៗសំរាប់យុវជន Reviewed by Unknown on 5:57:00 AM Rating: 5

No comments:

Powered by Blogger.