Recent Posts

Seo Services

សម្តេចតេជោ សុំទោសជាសាធារណ:ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់សម្តេច

13487853_821248664672359_1205901317_n

News New: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រ ដល់ មន្ត្រីជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមកាជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រជូនកម្មការីជាន់ខ្ពស់ មន្ត្រីមធ្យម ឆ្នាំ២០១៥ សិក្ខាកាមថ្នាក់ដឹកនាំស្ត្រី ព្រមទាំងបើកវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅវិទ្យាស្ថានជាតិអប់រំ ថាសម្តេច ព្រមទទួលការរិះគន់របស់បងប្អូនទាំងក្នុង និងក្រៅប្រទេស ពេលដែលសម្តេច ជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ។

សម្តេចបន្ថែមទៀតថា ខ្ញុំគ្មានបំណងថាជិះម៉ូតូនោះទេ គ្រាន់តែខ្ញុំចុះពីឡាននៅជិតគល់ស្ពាន បានឃើញបងប្អូនប្រជាពលរដ្ឋ ៤-៥នាក់ នឹងឃើញម៉ូតូក៏ចង់សាកមើល ម៉ូតូនឹងទៀតធាក់ ២-៣ជើងបានឆេះ ហើយហុយផ្សែងទៀត ។

សម្តេចបន្តថា បើទោះបីជា ការជិះវាមិនឆ្ងាយត្រឹមតែប្រហែល ២៥០ម៉ែត្រពិតមែន ប៉ុន្តែក៏ត្រូវតែពាក់មួកសុវត្ថិភាពដែរ ។ ជាង នេះទៅទៀត សម្តេចក៏បានសុំទោសជាសារធារណៈចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់សម្តេច ។

គួរបញ្ជាក់ថា: បន្ទាប់ពីមានការចែកចាយពីរូបភាពតាមបណ្តាញសង្គមហ្វេសបុក នៃការជិះម៉ូតូរបស់សម្តេចតេជោ ហ៊ុន សែន ហើយមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋជាច្រើន ទើបថ្ងៃនេះសម្តេច បានសម្រេចទទួលនូវការរិះគន់ពីបងប្អូនជនរួមជាតិ។

13445327_1077955248939800_7699088126381123496_n

13413093_1738758959699096_3872417364597383750_n

13417610_1119616388095819_2658388689257754033_n

អត្ថបទ៖ លោក ភោគ (សារ៉ន)
សម្តេចតេជោ សុំទោសជាសាធារណ:ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់សម្តេច សម្តេចតេជោ សុំទោសជាសាធារណ:ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់សម្តេច Reviewed by Unknown on 7:55:00 PM Rating: 5

No comments:

Powered by Blogger.