Recent Posts

Seo Services

លោក កឹម សុខា ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីអាឡឺម៉ង់ ផ្តោតទៅលើ....

13434874_1382451435105485_3096833198420642747_n

News New: នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅស្នាក់កណ្ដាលគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្តីទីក្រុមសំឡេងភាគតិច នៃរដ្ឋសភាជាតិ បានដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់គណបក្ស ទទួលស្វាគមន៍ និងពិភាក្សាជាមួយគណៈប្រតិភូប្រទេសអាឡឺម៉ង ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាឡឺម៉ង់ លោកបណ្ឌិត គឺត មូល័រ (Dr. Gerd Müller Minister Bundesministerium für Wirtschaftliche Zusammenarbeit und Entwicklung) និងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង លោក ជោសីម បារ៉ុន វ៉ុន ម៉ាស្សល (Fedderal German Ambassader to the Kingdom of Camodia, Sir. Joachim Baron von Marschall)។


ក្នុងជំនួបនោះដែរ  ភាគីទាំងពីរ បានជជែកពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ ការបោះឆ្នោត ព្រមទាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍ និងជំនួយមនុស្សធម៌របស់ប្រទេសអាឡឺម៉ង់មកព្រះរាជាណាចក្រកម្ពុជា ដើម្បីធា នាបាននូវការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ក្នុងប្រទេសកម្ពុជា។

13423768_1147842651945865_3802474920632566669_n

13407188_1147842658612531_5329912654728248940_n

អត្ថបទ៖ អារុណ

លោក កឹម សុខា ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីអាឡឺម៉ង់ ផ្តោតទៅលើ.... លោក កឹម សុខា ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីអាឡឺម៉ង់ ផ្តោតទៅលើ.... Reviewed by Unknown on 12:19:00 AM Rating: 5

No comments:

Powered by Blogger.