Friday, June 17, 2016

ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ សុំទោសចំពោះការលិចលង់តំបន់ខ្លះ

13435374_596265163873542_4315595021727727243_n

News New: ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសំដែងការសោកស្តាយចំពោះបញ្ហាទឹកលិចផ្លូវតាមតំបន់ មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងនោះ។ ជាក់ស្តែង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ យ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ម្សិលម៉ិញ ភ្លាមៗនោះ លោក ហែម ដារិទ្ធិ អភិបាល នៃគណ:អភិបាលខណ្ឌពោធិ៍សែន និងលោក សេង គន្ធ អភិបាលរង នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកង កំលាំងក្នុងខណ្ឌ និងគ្រឿងចក្រ ចុះពិនិត្យ និងកាប់កាយស្តារលូ ប្រឡាយ រើសសំរាម ដើម្បីបង្ហូរទឹក ដែលលិចដក់អោយបាន ល្អប្រសើរឡើងវិញ។

បន្តាប់មានការលិចលង់តំបន់មួយចំនួនដូចជា៖ ម្តុំរោងចក្រ QMI ផ្សារឯករាជ្យ២ ភូមិជម្ពូវន្ត ភូមិព្រែកព្រីងខាងជើង ភូមិព្រៃទា ដែលតំបន់ទាំងនេះ ជាការកង្វល់របស់ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ បើទោះបីជាកន្លងមក ថ្នាក់ដឹកនាំខណ្ឌ បានព្យាយាម ស្តារលូ ប្រឡាយ ក៏ដោយចុះ គឺនៅតែមានការលិចលង់ទៀត។

ដូច្នោះថ្នាក់ដឹកនាំខណ្ដនេះ បានសំដែងនូវការសោកស្តាយអំពីក្តីកង្វល់នេះ និងសូមអធ្យាស្រ័យ ព្រមទាំងសុំទោសបងប្អូន ប្រជាពលរដ្ឋនៅតំបន់ផងដែរ។ ប៉ុន្តែថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ  បានសន្យាថា នឹងខិតខំដោះស្រាយបញ្ហានេះ អោយ បានកាន់តែល្អប្រសើរ។

ដើម្បីចូលរួមកាត់បន្ថយការលិចលង់ដោយសារទឹកភ្លៀងបន្តទៀត ថ្នាក់ដឹកនាំខណ្ដពោធិ៍សែនជ័យ សូមសំណូមពរ ដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចោលសំរាមផ្តេសផ្តាសនាំអោយហូរចូលលូ ប្រឡាយ ធ្វើឲស្ទះទឹក បង្កអោយលិចលង់៕

13445681_596265387206853_5704259116281205473_n

13434899_596265373873521_7301021959170539743_n

13418793_596265270540198_674484845305483420_n

13406815_596265280540197_2382310805048827977_n

13466376_596265223873536_7114106606435912717_n

13445718_596265317206860_7825868411898995117_n

13418738_596265327206859_3546285412603213527_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment