Thursday, June 23, 2016

ពលរដ្ឋថាផ្លូវលេខ២៨ ក្នុងសង្កាត់ភ្នំពេញថ្មី គួរតែជួសជុលហើយ

13535827_822790567851502_116562102_n

News New: ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខ សាលាបឋមសិក្សាភ្នំពេញថ្មី បត់ចូលទៅផ្សារបឹងឈូក ) តែងតែនាំគ្នារអ៊ូរទាំចំពោះផ្លូវលេខ២៨ ត្រង់ចំណុចបត់ចូលពីផ្លូវហា ណយ ប្រហែលជា៥០០ម៉ែត្រ ដោយសារម្តុំត្រង់នោះ ពិបាកក្នុងការធ្វើដំណើរ ផ្លូវដាច់ជង្ហុគ ប្រេះក្រហែង និងដក់ទឹក ក្នុងទំហំ មិនដល់ ៥០ម៉ែត្រផង គ្មានអ្នកចាប់អារម្មណ៍ជួសជុលនោះ។

យើងសង្កេតឃើញថា ផ្លូវលេខ២៨ នេះ ថ្វីត្បិតតែមិនមែនជាផ្លូវជាតិ ប៉ុន្តែផ្លូវនេះ មានទំហំធំគួរសម និងអ្នកធ្វើដំណើរឆ្លងកាត់ ទៅមក ជាច្រើនក្នុងមួយថ្ងៃទៅមួយថ្ងៃ ដោយសារផ្លូវនេះ ជាផ្លូវកាត់មួយសំដៅទៅផ្សារបឹងឈូក ដែលជាទីប្រជុំជនមួយ និង មានរស់នៅជាច្រើនកុះករ អមសងខាងផ្លូវ ។

ជុំវិញករណីផ្លូវខូចតិចតួច និងចម្ងាយខូចប្រហែលជា ៥០ម៉ែត្រនេះ News New យល់ថា អាជ្ញាធរខណ្ឌ គួរណាស់មានវិធាន ការណ៍ជួសជុល តាមរូបភាពតូចណាមួយ ចៀសវាងរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងចៀសវាងការខូចកាន់តែច្រើន ទើបធ្វើការជួសជុល វាមិនល្អនោះទេ៕

13510702_822790717851487_513170161_n

13530786_822790714518154_773858248_n

13521088_822790694518156_574579_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment