Sunday, June 5, 2016

លោក អេង ឆៃអ៊ាង បង្ហាញឈ្មោះអ្នកតំណាងរាស្ត្រ ដែលរដ្ឋសភាធ្វើទុក្ខបុកម្នេញ

1000387_384265311675437_1872545062_n

News New: ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហោះក្នុង Face book របស់ ដោយបង្ហាញថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទី២ បានធ្វើទុក្ខបុកម្នេញលើអ្នកតំណាងរាស្ត្រ ជាច្រើនរូប ដូចខាងក្រោម៖


=» អាណត្តិ ទី ១ (១៩៩៣-១៩៩៨ )

- ឆ្នាំ ១៩៩៥ : បណ្តេញលោក សម រង្សុី ចេញពីរដ្ឋសភា
- ឆ្នាំ ១៩៩៧ : ព្យួរអភ័យឯកសិទ្ធិសភាសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ

=» អាណត្តិ ទី ២ (១៩៩៨-២០០៣ )

- ឆ្នាំ ២០០១ : បណ្តេញលោក សុន ឆ័យ ចេញពីប្រធានគណៈកម្មការជំនាញរដ្ឋសភា

=» អាណត្តិ ទី ៣ (២០០៣-២០០៨ )

- ឆ្នាំ ២០០៥ : ព្យួរអភ័យឯកសិទ្ធិសភា លោក សម រង្សុី លោក ជាម ច័ន្ទនី និង លោក ជា ប៉ូច

=» អាណត្តិ ទី ៤ (២០០៨-២០១៣ )

- ឆ្នាំ ២០០៩ : ព្យួរអភ័យឯកសិទ្ធិសភា លោក សម រង្សុី លោកស្រី មូរ សុខហួរ និង លោក ហូរ វ៉ាន់

=» អាណត្តិ ទី ៥ ( ២០១៣-២០១៨ )

- ឆ្នាំ ២០១៥ :
* ថ្ងៃទី ៣០ ខែតុលា : ដកតំណែងលោក កឹម សុខា ចេញពីអនុប្រធាន ទី ១ រដ្ឋសភា
* ថ្ងៃទី ១៦ ខែវិច្ឆិកា : ដកសិទ្ធិលោក សម រង្សុី ចេញពីសមាជិករដ្ឋសភា
-ឆ្នាំ ២០១៦ :
* ថ្ងៃទី ១២ ខែមេសា : អនុញ្ញាតឲ្យតុលាការចោទប្រកាន់ និង ឃុំខ្លួន លោក អ៊ុំ សំអាន
* ថ្ងៃទី ៣០ ខែឧសភា : អនុញ្ញាតឲ្យតុលាការ ចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួន លោក កឹម សុខា ។

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment