Recent Posts

Seo Services

បុគ្គលិកសុខាភិបាលស្រុករមាសហែក ខេត្តស្វាយរៀង ៨២នាក់ ផ្ទុះការតវ៉ា








13514252_565278123654170_31949279_n

News New: បុគ្គលិក ៨២នាក់ ដែលបំរើការងារតាមមណ្ឌលសុខភាព ទូទាំងស្រុករមាសហែក ខេត្តស្វាយរៀង បាននាំគ្នាផ្ទុះ ការតវ៉ាករណីមិនប្រក្រតីរឿងបញ្ចូលឈ្មោះ ក្នុងក្របខ័ណ្ឌ បុគ្គលិកជាប់កិច្ខសន្យា និងបុគ្គលិកស្ម័គ្រចិត្ត ។


ការតវ៉ានេះធ្វើឡើង បន្ទាប់ពីរពួកគាត់មិនបានបញ្ចូលឈ្មោះទៅក្នុងក្រមខ័ណ្ឌរដ្ឋ ដូចអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង នាពេលកន្លងមក ។


បុគ្គលិកផ្នែកឆ្មបម្នាក់ បានលើកឡើងថា គាត់ធ្វើការនៅក្នុងមណ្ឌលសុខភាពអំពិល ជាង ១៧ឆ្នាំហើយ តាំងពីគាត់បានទទួល ប្រាក់ឧបត្ថម្ភ ២៦០០០រៀល រហូតដល់គាត់ទទួលបាន ៤០០០០០រៀល ហើយគាត់បានសម្រាលដល់ស្ត្រីឆ្លងទន្លេររហូតដល់ ជាង ១ម៉ឺននាក់ ប៉ុន្តែខាងប្រធានមន្ទីរមិនបានបញ្ចូលឈ្មោះរបស់គាត់ទៅក្នុងក្រមខ័ណ្ឌរដ្ឋនោះទេ បែរជាបញ្ចូលតែឈ្មោះអ្នក ថ្មីៗទៅវិញ ។


ឆ្លើយតបទៅនឹងការចោទប្រកាន់បែបនេះ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែ រដ្ឋា បានលើកឡើងថា លោក មិនដឹងពីការជ្រើសរើសអោយចូលក្របខ័ណ្ឌយ៉ាងម៉េចទេ? តែគាត់បានបញ្ជាក់ថា បុគ្គលិកដែលតវ៉ានោះ អ្នកខ្លះគ្មានជំនាញ គ្មានសញ្ញាបត្រ ហើយអ្នកដែលអាចបញ្ចូលឈ្មោះទៅក្នុងក្របខ័ណ្ឌនោះ ទាល់តែមានទាំងជំនាញ មានសមត្ថភាព និងមាន សញ្ញាបត្រផងដែរ។ជាងនេះទៅទៀត លោកបានច្រានចោលចំពោះការចោទប្រកាន់ ថាលោកប្រព្រឹត្តអំពើរពុករលួយនៅក្នុង ការបញ្ចូលឈ្មោះនៅក្នុងក្របខ័ណ្ឌនោះ ។


គួបញ្ជាក់ផងដែរថា: កាលពីថ្ងៃទី១៦ ឧសភា ២០១៦ ក្នុងឱកាសនៃពិធីចែកសញ្ញបត្រដល់និស្សិតនៅសាកលវិទ្យាល័យ អាយ អាយ ស៊ី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអោយមន្ត្រីជាប់កិច្ចសន្យាផ្នែកសុខាភិបាលអោយចូលទៅ ក្របខ័ណ្ឌ រដ្ឋ ដោយស្វយប្រវត្តិចំនួន ៣៦៨៩នាក់ទូទាំងប្រទេស៕


អត្ថបទ៖ លោក ភោគ ថន (សារ៉ន)







បុគ្គលិកសុខាភិបាលស្រុករមាសហែក ខេត្តស្វាយរៀង ៨២នាក់ ផ្ទុះការតវ៉ា បុគ្គលិកសុខាភិបាលស្រុករមាសហែក ខេត្តស្វាយរៀង ៨២នាក់ ផ្ទុះការតវ៉ា Reviewed by Unknown on 6:13:00 PM Rating: 5

No comments:

Powered by Blogger.