Recent Posts

Seo Services

គណបក្សធំៗទាំងពីរគួរដល់ពេលប្រើវប្បធម៌សន្ទនា ដើម្បីបញ្ចប់កំដៅនយោបាយហើយ

10294260_468876789909550_6643778874240337304_n

News New: ក្នុងរបថនៃនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន News New សូមធ្វើបទវិភាគនយោបាយមួយក្រោមចំណងជើងថា" គណបក្សធំៗទាំង ពីរ គួរដល់ពេលប្រើវប្បធម៌សន្ទនា ដើម្បីបញ្ចប់កំដៅនយោបាយហើយ " ។ ចំពោះបញ្ហានយោបាយនៅកម្ពុជាយើង អំឡុងពេលចុងក្រោយនេះមាន បញ្ហាជាច្រើនបានកើតឡើង ដែលបញ្ហាទាំងនេះ ទាក់ទងទៅនឹងបញ្ហាប្រព័ន្ធតុលាការ។ក្នុងករណីទាក់ទងទៅនឹងប្រព័ន្ធតុលាការនេះ ភាគីខាងគណ បក្សសង្គ្រោះជាតិ បានទំលាក់ករណីនោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បី គំរាមកំហែង និងបំភិតបំភ័យ ដល់តំណាងរាស្ត្រ និងមន្ត្រីរបស់ខ្លួន ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ ចំណែកឯគណបក្សប្រជាជនកម្ពុជា និងអ្នកច្បាប់ជាច្រើន អះអាងថា ករណីទាំងនោះគឺជារឿងរបស់តុលាការ អ្នកធ្វើខុសត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជារឿងធម្មតា មិនមែនគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែង ឬបំភិតបំភ័យ នោះឡើយ។

ការទាញយកអំណះអំណាងរបស់គណបក្សទាំងពីរខាងលើនេះ News New យល់ឃើញថា វាជារឿងធម្មតាទៅហើយ ក្នុងរបថនយោបាយនៅកម្ពុជា នោះ ព្រោះកន្លងគណបក្សប្រឆាំង តែងយកបញ្ហាការអនុវត្តច្បាប់របស់តុលាការមកលើអ្នកតំណាងរាស្ត្រ ឬមន្ត្រីរបស់ខ្លួន គឺជាការគំរាមកំហែង បំភិត បំភ័យ របស់គណបក្សប្រជាជនកម្ពុជា មកលើគណបក្សសង្គ្រោះជាតិ ដោយយោងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេសជាតិ ។ ដូច្នោះ ប្រព័ន្ធតុលាការ ក៏ជារបស់គណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាការពិតមិនអាចប្រកែកបាន។ ផ្ទុយទៅវិញត្រង់នេះ គណបក្សប្រជាជនកម្ពុជា អាច ត្រូវរងនូវអំពើអយុត្តិធម៌ ព្រោះការចោទប្រកាន់របស់គណបក្សប្រឆាំង គឺខុសទៅនឹងអ្វីដែលជាការពិត។បើអោយតែតុលាការមានការឃាត់ខ្លួនឬចាប់ ខ្លួន អ្នកតំណាង និងមន្ត្រីគណបក្សសង្គ្រោះជាតិ សុទ្ធតែជាការបំភិតបំភ័យ និងគំរាមកំហែង ទៅលើគណបក្សសង្គ្រោះជាតិ ដោយប្រើប្រាស់ប្រព័ន្ធ តុលាការនោះ អ៊ីចឹង អ្នកតំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើរធ្វើអ្វីខុសក៏បានដែររឺ? ត្រង់នេះ News New មិនគាំទ្រនោះទេ ព្រោះបើក្នុង ករណីខុសនឹងច្បាប់មែន ដាច់ខាតត្រូវតែទទួលទោសទៅតាមផ្លូវច្បាប់។ បើមិនដាក់ទោសទៅតាមផ្លូវច្បាប់ទេ ថ្ងៃក្រោយទៅអ្នកណាគេគោរពច្បាប់ ទៀត? ហើយនៅពេលដែលគណបក្សសង្គ្រោះជាតិ ក្លាយជាអ្នកដឹកនាំប្រទេសជាតិវិញ ពេលនោះម៉េចនឹងហ៊ានចាប់អ្នកតំណាងរាស្ត្រ ឬមន្ត្រីគណ បក្សប្រជាជនកម្ពុជា ដែលធ្វើខុសច្បាប់វិញ?

ទោះបីជាគណបក្សសង្គ្រោះជាតិ លើកអំណះអំណាងថា គណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ប្រព័ន្ធតុលាការ គំរាមកំហែង និងបំភិតបំភ័យ មន្ត្រីខ្លួន ក៏ដោយ ប៉ុន្តែគណបក្សសង្គ្រោះជាតិ តែងតែបន្ទន់ឥរិយាបថ ប្រកាន់យកវប្បធម៌សន្ទនា ជាមួយគណបក្សប្រជាជនកម្ពុជា ដែរ។ ដូច្នោះ មានន័យថា គណបក្សសង្គ្រោះជាតិ ក៏យល់ថា ខ្លួនខុសដែរ។

យើងត្រឡប់ថយក្រោយបន្តិច ក្រោយការបោះឆ្នោតឆ្នាំ២០១៣ កំដៅនយោបាយក្តៅខ្លាំងណាស់ មានទាំងមហាបាតុកម្មផង មានទាំងអំពើហិង្សាផង និងមានទាំងមនុស្សស្លាប់ផង ។ ប៉ុន្តែទីបំផុត ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សទាំងពីរ បានសំរេចគិតប្រយោជន៍ជាតិ ប្រយោជន៍រួមជាធំ ក៏បានដឹក បញ្ហាដ៏ក្តៅគគុក ទៅក្លាយទៅជាត្រជាក់វិញ និងបានធ្វើអោយប្រជាពលរដ្ឋសប្បាយរីករាយ រស់ក្នុងសន្តិភាព ដោយថ្នាក់ដឹកនាំប្រកបគតិបណ្ឌិតទាំង ពីរគណបក្ស ជ្រើសរើសយក វប្បធម៌សន្ទនា ដើម្បីបញ្ចប់បញ្ហារាំរៃទាំងនោះ។

ចុះហេតុអ្វីពេលនេះ គណបក្សទាំងពីរពុំព្រមជ្រើសរើសយកផ្លូវដើរដូចពីមុន? ស្របពេលវេលានេះ ប្រជាពលរដ្ឋ កំពុងតែមានសុខសន្តិភាព សប្បាយ រីករាយ និងដល់រដូវធ្វើស្រែចំការផង។ មិនគួរអោយពួកគាត់ មកបារម្ភ មកកើតទុក្ខ និងខាតពេលវេលាធ្វើស្រែចំការបែបនេះឡើយ។

ខ្មែរយើងភាគច្រើនបំផុត កាន់ព្រះពុទ្ធសាសនា និងដើរតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលប្រកាន់នូវទស្សន:ថា" ពៀរត្រូវរំងាប់ ដោយការមិនចងពៀរ" ។ ជាងនេះទៅទៀត សុភាសិតខ្មែរយើងមួយឃ្លាពោលថា " សាមគ្គីរស់ បាក់បែកស្លាប់ " ៕

វិភាគដោយ៖ វណ្ណ:អារុណ
គណបក្សធំៗទាំងពីរគួរដល់ពេលប្រើវប្បធម៌សន្ទនា ដើម្បីបញ្ចប់កំដៅនយោបាយហើយ គណបក្សធំៗទាំងពីរគួរដល់ពេលប្រើវប្បធម៌សន្ទនា ដើម្បីបញ្ចប់កំដៅនយោបាយហើយ Reviewed by Unknown on 12:44:00 AM Rating: 5

No comments:

Powered by Blogger.