Friday, June 10, 2016

សកម្មភាពសំខាន់៤ របស់ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ នាព្រឹកនេះ

13339708_1140403236010196_5882305739184534240_n

News New: សកម្មភាពសង្ខេប ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវរួមមាន៖

១. បានអញ្ជើញប្រគល់ម៉ាស៊ីន ចម្រោះទឹកស្អាត មានទឹកក្តៅ និងទឹកត្រជាក់ ចំនួន ១គ្រឿង និងពិណខ្មែរចំនួន ១  ថ្នាំវីតាមីន Omega3 ចំនួន ១កេស និងនុំមួយចំនួនទៀត ដល់អង្គការគ្រួសារថ្មី ស្ថិតនៅក្នុងសាលាកុមារពិការ និងគថ្លង់ ទឹកដីក្រុងកំពង់ចាម ខេត្តកំពង់ចាម។

២. បានអញ្ជើញទៅត្រួតពិនិត្យសំណង់អាគារមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលកំពុងចាប់ផ្តើមសាងសង់បន្ថែម ដើម្បីសម្រួលដល់ការងារផ្សព្វផ្សាយ ព័ត៌មាន ជូនបងប្អូនប្រជាជន រស់នៅក្នុងក្រុង និងខេត្តកមពង់ចាម ទាំងមូល។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ក៏បានចុះទៅត្រួត ពិនិត្យស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងមន្ទីរព័ត៌មានខេត្តកំពង់ចាម។

៣.  បានប្រគល់ម៉ូតូ ១គ្រឿង ដល់យុវជនកំព្រា ដែលឪពុកម្តាយបានស្លាប់ ដោយសារអំពើប្លន់ កាលពីឆ្នាំ២០០៨ ហើយបច្ចុប្បន្ន កូនច្បងបានក្លាយ ជាគ្រូបង្រៀន នៅបឋមសិក្សាមហាលេភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងបានឧបត្ថម្ភថវិកា ២០០ដុល្លារ ដល់យុវជនទាំងពីរនាក់នេះផងដែរ។

៤. បានអញ្ជើញទៅសួរសុខទុក្ខកុមារកំព្រានៅក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មកំពង់ប្រាសាទ ស្ថិតភូមិកំពង់ប្រាសាទ ឃុំស្វាយរំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបាននាំយកនំចំណី និងថ្នាំវីតាមីន Omega3 ចែកជូនដល់កុមារ ដែលកំពុងសិក្សានៅក្នុងសហគមន៍កំពង់ប្រាសាទនេះ។

13413500_1140411939342659_2108872629643891379_n

13428419_1140406139343239_8346657211512713463_n

13427818_1140406219343231_405083764102921543_n

13445812_1140405882676598_3485362179460905823_n

13339737_1140405796009940_3570932054061631533_n

13445807_1140406466009873_662928857006389994_n

13312870_1140395026011017_4755983043632006919_n

13427721_1140387022678484_3454884032252882404_n

13413606_1140403409343512_4420837314590774598_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment