Recent Posts

Seo Services

កញ្ញា នួន សារិទ្ធិ សំណូមពរអោយគណបក្សទាំងពីរ ប្រើវប្បធម៌សន្ទនា

13479648_564611227054193_1009805057_n

News New: កញ្ញា នួន សារិទ្ធិ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសំណូមពរឱ្យ តំណាងគណបក្សធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើការចចារ ស្វែងរកដំណោះស្រាយ នយោបាយមួយដោយប្រើវប្បធម៌សន្ទនា ព្រោះកញ្ញាយល់ថា បើគណបក្សធំៗទាំងពីរ ប្រើវប្បធម៌សន្ទនានោះ គឺវាល្អណាស់ សំរាប់រូបកញ្ញាផ្ទាល់ និងយុវជនផ្សេងៗទៀត។ កញ្ញា នួន សារិទ្ធិ សំណូមពរបែបនេះ នៅក្នុងឱកាស ដែលកញ្ញាបានចូលរួម វេទិកាយុវជន ក្រោមប្រធានបទ" យន្តការប្រជាធិបតេយ្យរបស់គណបក្សនយោបាយ សំរាប់ការលើកកំពស់ការចូលរួមរបស់ យុវជន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ អ៊ិមភើរៀល ក្រុងភ្នំពេញនោះ។

ឆ្លើយតបទៅនឹងសំណូមពរ របស់កញ្ញា នួន សារិទ្ធិ លោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ និង ជាអគ្គលេខាធិការរងរដ្ឋសភាជាតិ បានបញ្ជាក់ថា លោកនឹងយកសំណូមពរនេះទៅជូនថ្នាក់ដឹកនាំគណបក្សលោក ។ ចំពោះ សំណូមពរនេះ លោក ហ៊ីង សុខសាន្ត ថា គណបក្សសង្គ្រោះជាតិ មិនចោលទេវប្បធម៌សន្ទនា ព្រោះវប្បធម៌សន្ទនានេះ មាន ប្រយោជន៍ណាស់ ដើម្បីដោះស្រាយបញ្ហាធំៗ ដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល។ News New មិនអាចសុំ ការបកស្រាយពីលោក ឈឹម ផលវារុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ នាព្រឹកនេះ៕

13487459_564611233720859_333833466_n

13474096_564611237054192_1406052735_n

13472146_564611240387525_1316881338_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
កញ្ញា នួន សារិទ្ធិ សំណូមពរអោយគណបក្សទាំងពីរ ប្រើវប្បធម៌សន្ទនា កញ្ញា នួន សារិទ្ធិ សំណូមពរអោយគណបក្សទាំងពីរ ប្រើវប្បធម៌សន្ទនា Reviewed by Unknown on 1:42:00 AM Rating: 5

No comments:

Powered by Blogger.