Recent Posts

Seo Services

ការប្រកួតកីឡា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ចាប់ពីថ្ងៃទី១០ កក្កដា

13508833_1727465074198130_129306646518385299_n

News New : ការប្រកួតកីឡា ដើម្បីដណ្ដើមយកពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នឹងឈប់ទទួលពាក្យ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ នៅទីស្នាក់ការសហព័ន្ធសហភាពយុវជនកម្ពុជា ខេត្តព្រៃវែង។


ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំឆ្នាំ២០១៦នេះ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១០ ដល់ ទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅលើទឹកដី ខេត្ត ព្រៃវែង ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា ខេត្ត ព្រៃវែង។

ចំពោះប្រភេទវិញ្ញាសា ដែលនឹងត្រូវប្រកួត រួមមាន ៖ កីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាសីប៉ាក់តាក្រ (សីដក់) និងកីឡារត់ ចម្ងាយ។

13516310_1727469320864372_8769133941796603248_n

អត្ថបទ៖ អារុណ

ការប្រកួតកីឡា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ចាប់ពីថ្ងៃទី១០ កក្កដា ការប្រកួតកីឡា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ចាប់ពីថ្ងៃទី១០ កក្កដា Reviewed by Unknown on 8:06:00 AM Rating: 5

No comments:

Powered by Blogger.