Recent Posts

Seo Services

លោក ខឹម វាសនា ទទួលរងការរិះគន់តិចជាងការសរសើរ

541889_1409111915985143_842734005_n

News New: ជារឿងធម្មតា អ្នកនយោបាយណាក៏ដោយ តែងតែទទួលរងនូវការរិះគន់ និងសរសើរពីសំណាក់ប្រជាពលរដ្ឋ មិនអាចគេចរួចឡើយ ។ ជាក់ស្តែង លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់តាំងពីលោក ចេញយុទ្ធនាការ ក្នុងវេទិកាសាធារណ: និងតាមរលក អាកាសវិទ្យុ លោកតែងតែទទួលរងនូវការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកស្តាប់ ដែលមិនមែនជាអ្នកគាំទ្រគណបក្សលោក ដោយការរិះគន់ ទាំងនោះ ផ្តោតទៅលើ ពាក្យពេចន៍របស់លោក ខឹម វាសនា ដូចជា៖ ការវាយប្រហារទៅលើវិស័យព្រះពុទ្ធសាសនា ព្រះសង្ឃ ការនិយាយក្នុងកម្មវិធី ដែលមានព្រះសង្ឃចូលរួមមិនដោះមួក និងការប្រើពាក្យអសុរសមួយចំនួន ព្រមទាំងការហៅឈ្មោះបុគ្គលណាម្នាក់ ដោយពាក្យ " អានេះ អានោះ " និងពាក្យ"អញ" ជាដើម។ប៉ុន្តែអ្វីដែលជាចំណុចល្អរបស់លោក ខឹម វាសនា ត្រង់ថា លោកនិយាយចំៗ និងមិនខ្លាចថ្នាក់ដឹកនាំណាម្នាក់ឡើយ បើខុស លោកថា ខុស បើត្រូវ លោកថា ត្រូវ ។ជាពិសេសទៀត ទាំងលោក ខឹម វាសនា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រកាសហើយថា ការ ដែលលោកនិយាយកោកៗ មិនមែនដើម្បីសំលេងឆ្នោត ដូចគណបក្សផ្សេងឡើយ គឺដើម្បីបង្ហាញផ្លូវ និងប្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់យល់ដឹង អោយបានយល់ដឹង ហើយរួមគ្នាកសាងប្រទេសជាតិប៉ុណ្ណោះ។

បើតាមការស្វែងយល់ និងទទួលបានមតិប្រជាពលរដ្ឋជាច្រើនក្នុងពេលបច្ចុប្បន្ន ពួកគាត់ហាក់សំដែង និងនិយាយថា ពេញចិត្តលោក ខឹម វាសនា ស្ទើរគ្រប់ៗគ្នា ព្រោះលោកបានចូលរួមទំលាយអាថ៌កំបាំងអាក្រក់ៗរបស់អ្នកនយោបាយមួយចំនួនអោយពួកគាត់ដឹង និងហ៊ាននិយាយចំៗមិនខ្លាច អ្នកណាម្នាក់ មិនថា អ្នកនោះឋាន:ប៉ុនណានោះឡើយ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋនៅមានចំណុចរិះគន់នោះ គឺត្រង់លោក ខឹម វាសនា នៅប្រើពាក្យ "អានេះ អានោះ" មួយចំណុចទៀតតែប៉ុណ្ណោះ៕

1381579_1409113612651640_1906924562_n

អត្ថបទ៖ អារុណ

 
លោក ខឹម វាសនា ទទួលរងការរិះគន់តិចជាងការសរសើរ លោក ខឹម វាសនា ទទួលរងការរិះគន់តិចជាងការសរសើរ Reviewed by Unknown on 7:37:00 PM Rating: 5

No comments:

Powered by Blogger.