Recent Posts

Seo Services

ពលរដ្ឋសាទរ កំលាំងខណ្ឌដូនពេញ ចុះប្រមូលអ្នកជក់ថ្នាំញៀន និងជនអនាថា

13528775_1128335390570452_6415997375535083844_n

News New: ម៉ោង ៣ជិតភ្លឺ នាថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦ នេះ គណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំ ដោយលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បានដឹកនាំកំលាំងចំរុះខណ្ឌ ចុះប្រមូល ជនអនាថា តាមមាត់ទន្លេ និងជនជក់ចាក់ថ្នាំញៀន នៅប្លុកតាន់ប៉ា សរុបបានចំនួន ២៦នាក់ ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី។

គួរបញ្ជាក់ថា: ទឹកដីខណ្ឌដូនពេញ សំបូរជនអនាថា និងក្មេងៗប្រើប្រាស់គ្រឿងញៀន ព្រោះទឹកដីក្នុងខណ្ឌនេះ ជាប់តំបន់ មាត់ទន្លេ ជាកន្លែងកំសាន្ត និងមានរមនីយដ្ឋានជាច្រើន វាបង្កលក្ខណ:ងាយស្រួលដល់អ្នកសុំទាន ព្រមទាំងមានជនបរទេស ច្រើនស្នាក់នៅ។ ចំណែកក្មេងៗប្រើប្រាស់គ្រឿងញៀន និងដើរសុំទានក៏មានចំនួនច្រើន ពិសេសម្តុំផ្សារចាស់ (កន្លែងលក់ដូរ) រហូតដល់មានការរអ៊ូរទាំពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលទានបង្អែម និងអាហារផ្សេងៗ ព្រោះមានអ្នកសុំទាន ច្រើន ពិសេសគឺ មានក្មេងៗដើរសុំទាន តែគ្មានសីលធម៌ ព្រោះពួកគេទាំងនោះ សុទ្ធតែប្រើប្រាស់គ្រឿងញៀន។

ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការរបស់គណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ពិសេសលោក គួច ចំរើន ដែលបានដឹកនាំ កំលាំងប្រមូលជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀននៅពេលនេះ៕

13528775_1128335390570452_6415997375535083844_n

13435515_1128335417237116_8790293334985709086_n

13507080_1128335387237119_8697219478109322727_n

13528874_1128335410570450_9159107184334367878_n

13508908_1128335443903780_6495262595612206662_n

អត្ថបទ៖ អារុណ

 
ពលរដ្ឋសាទរ កំលាំងខណ្ឌដូនពេញ ចុះប្រមូលអ្នកជក់ថ្នាំញៀន និងជនអនាថា ពលរដ្ឋសាទរ កំលាំងខណ្ឌដូនពេញ ចុះប្រមូលអ្នកជក់ថ្នាំញៀន និងជនអនាថា Reviewed by Unknown on 7:38:00 PM Rating: 5

No comments:

Powered by Blogger.