Recent Posts

Seo Services

តើអនាគតកូនខ្មែរទៅជាយ៉ាងណា បើភ្នំមួយសរសេរឈ្មោះបីខុសគ្នា? ភ្នំប្រសិទ្ធ,ភ្នំបាសិទ្ធិ,ភ្នំបាសិត

13401424_814992495297976_1959076706_n

News New: ប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំណើរកាត់ភ្នំប្រវត្តិសាស្ត្រមួយនេះ(ភ្នំប្រសិទ្ធ ភ្នំបាសិទ្ធី ភ្នំបាសិត)តែងតែមានការងឿយឆ្ងល់ កាលបើបាន មើលទៅលើក្លោងទ្វារជុំវិញភ្នំមួយនេះ ព្រោះថា ក្លោងទ្វារទាំងនោះ មានការសរសេរឈ្មោះខុសៗគ្នា ។ ជាក់ស្តែង បើយើងធ្វើដំណើរពីផ្សារព្រែកព្នៅ មកចំភ្នំប៉ែកខាងត្បូង យើងឃើញក្លោងទ្វារឡើងទៅកាន់ភ្នំ ដែលគេដាក់ឈ្មោះថា " ភ្នំប្រសិទ្ធ " ។ ប៉ុន្តែបើយើងបន្តទៅខាងជើងទៀត នៅចំកណ្តាល គេដាក់ឈ្មោះថា " ភ្នំបាសិទ្ធី " និងទៅមុខបន្តិចទៀត មានសាលាបឋមសិក្សាមួយ គេដាក់ឈ្មោះថា " សាលាបឋមសិក្សាភ្នំបាសិទ្ធី " ទៅវិញ។ ហើយ បើយើងបន្តដំណើរបត់ឆ្វេងជុំវិញភ្នំ យើងនឹងឃើញផ្ទះសំណាក់មួយគេដាក់ឈ្មោះថា " ផ្ទះសំណាក់ភ្នំបាសិត " ។

News New មិនដឹងថា ហេតុអ្វីបានគេអ្នកគ្រប់គ្រងភ្នំ និងអាជ្ញាធរ នៅទីនោះ មានការបកស្រាយយ៉ាងណា ឬបានឃើញពីភាពខុសគ្នាបែបនេះឬអត់? ប៉ុន្តែអ្វីដែល News New ធ្វើការចុះផ្សាយនៅពេលនេះ គឺចង់អោយអ្នកគ្រប់គ្រងភ្នំ និងអាជ្ញាធរ មេត្តាបកស្រាយបង្ហាញសាធារណជន ឬមានវិធានការ ណាមួយ ប្រសិនបើ មានការខុសឆ្គងដោយប្រការណាមួយ ព្រមទាំងចង់អោយសាធារណ:មតិ ជួយបញ្ចេញយោបល់ជុំវិញករណីនេះ ក្នុងគោលដៅ អភិរក្សអក្សរសាស្ត្រខ្មែរ ដើម្បីធ្វើយ៉ាងណាកុំអោយកូនខ្មែរជំនាន់ក្រោយ មានការយល់ច្រឡំ និងបន្តការខុសតទៅទៀត។

News New សង្ឃឹមថា អ្នកគ្រប់គ្រងភ្នំ អាជ្ញាធរដែនដី នឹងធ្វើការត្រួតពិនិត្យករណីនេះឡើងវិញ ពិសេសសូមត្រួតពិនិត្យលើស្លាកយីហោ តាមបណ្តា ហាង ភោគជនីយដ្ឋាន ផ្ទះសំណាក់ ជុំវិញភ្នំ កុំអោយចេះតែសរសេរតាមការនឹកឃើញ ដែលធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រឡំ និងសិស្សានុ សិស្ស មានការវង្វេងវង្វាន់ ព្រោះតែសរសេរខុសៗគ្នាបែបនេះ៕

News New រងចាំទទួលការបកស្រាយបំភ្លឺក្នុងករណីខាងលើនេះ ពីសំណាក់អ្នកគ្រប់គ្រងភ្នំ និងអាជ្ញាធរដែនដី ដើម្បីធ្វើការចុះផ្សាយលើកក្រោយ ។

13414522_814992575297968_691250798_n

13401396_814992645297961_143217806_n

13407578_814992708631288_1427053158_n

អត្ថបទ៖ អារុណ

ការិយាល័យផ្សាយ៖ ០៧០ ៨៥៥ ៤៥៦ /  ០៦៨ ៨៥៥ ៤៥៦ /   ០៨៥ ៨៥៥ ៤៥៦

 

 
តើអនាគតកូនខ្មែរទៅជាយ៉ាងណា បើភ្នំមួយសរសេរឈ្មោះបីខុសគ្នា? ភ្នំប្រសិទ្ធ,ភ្នំបាសិទ្ធិ,ភ្នំបាសិត តើអនាគតកូនខ្មែរទៅជាយ៉ាងណា បើភ្នំមួយសរសេរឈ្មោះបីខុសគ្នា? ភ្នំប្រសិទ្ធ,ភ្នំបាសិទ្ធិ,ភ្នំបាសិត Reviewed by Unknown on 7:16:00 PM Rating: 5

No comments:

Powered by Blogger.