Monday, June 13, 2016

សម្តេចចក្រី ហេង សំរិន ស្នើអោយអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនរួមគ្នាក្នុងភាពជាដៃគូអភិវឌ្ឍ

13419160_623360174504128_6118790557233918147_n


News New: នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសិក្ខាសាលាស្តីអំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧” នៅវិមានរដ្ឋសភា។


សិក្ខាសាលានេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋ សភា ក្នុងការទទួលបាននូវព័ត៌មាន និងចំណេះដឹងអំពីដំណើរការវិវឌ្ឍកាលានុវត្តភាព នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សម្រាប់យកទៅសិក្សាវិភាគ និងវាយតម្លៃ សម្រាប់ធ្វើការសម្រេចចិត្តក្នុងពេលអនុម័តច្បាប់ ថវិកាជាតិ នាពេលខាងមុខ អោយទទួលបាននូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជា ពលរដ្ឋ និងសង្គម។




រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធផលធំធេង និងគួរអោយកត់សម្គាល់ តួរយ៉ាងការកំណត់គោលដៅក្នុងការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ដែល ជាមធ្យមកំណើនស្ថិតក្នុងរង្វង់ ៧ភាគរយ ជាប់ៗគ្នា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី៦ ក្នុងចំណោមឯកទគ្គករកំណើនទាំង៨ នៅលើពិភពលោក និងធ្វើអោយកម្ពុជា ទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី៤ លើពិភពលោកក្នុងការកាត់ បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ពី ប្រទេសក្រីក្រអោយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងទាញកម្ពុជាឲ្យក្លាយជាកូនខ្លាមួយនៅអាស៊ី ។ ការពិតណាស់ លទ្ធផល ទាំងនេះ វាជាបេសកកម្មដ៏លំបាកមួយ និងមានបញ្ហា ប្រឈមនានា ទាំងខាងក្នុង និងខាងក្រៅ រួមមានការប្រកួតប្រជែង ក្នុងតំបន់ និងពិភពលោក ការវាទទីសេដ្ឋកិច្ចពីសំណាក់ប្រទេសអ្នកមាន មកលើប្រទេសក្រីក្រ ពិសេសហានិភ័យ នៃគ្រោះធម្មជាតិ ភាពរាំងស្ងួត ដែលពិភពលោក និង កម្ពុជាជួបប្រទះក្នុងឆ្នាំ២០១៦នេះ ។


ជាមួយគ្នានេះដែរ សម្តេចក៏សូមអំពាវនាវដល់ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនបន្តគាំទ្រ និងសហការគ្នាអោយកាន់តែជិតស្និទ្ធ ក្នុងភាពជាដៃគូអភិវឌ្ឍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា អោយកាន់តែមានភាពរីកចម្រើន ជីវភាពប្រជាជនកាន់តែប្រសើរឡើង។


13428000_623360074504138_3544989173053442502_n


13435562_623360171170795_395089923149950020_n


13419057_623360071170805_4572810277526186565_n


13445526_623360067837472_5026015920198590883_n


អត្ថបទ៖ អារុណ

0 comments:

Post a Comment