Saturday, June 11, 2016

ពលរដ្ឋបារម្ភខ្លាចអាជ្ញាធរភ្នំពេញ លប់បឹងតាមោក

13444564_816638041800088_859166978_n

News New: ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅជុំវិញបឹងតាមោក សំដែងការព្រួយបារម្ភម្តងហើយម្តងទៀត ខ្លាចសាលារាជធានីភ្នំពេញ លប់ បឹងតាមោក បន្ទាប់ពីឃើញអាជ្ញាធរសាងសង់ផ្លូវកាត់កណ្តាលបឹងនោះ បើទោះបីជាអាជ្ញាធរអះអាងថា មិនមែនជាការចាក់លប់បឹងនោះទេ គឺវាជាការ សាងសង់ផ្លូវកាត់មកភ្នំបាសិទ្ធិ ក៏ដោយចុះ។

គួរបញ្ជាក់ថា: បឹងតាមោក ស្ថិតនៅតាមបណ្តោយផ្លូវពីផ្សារព្រែកព្នៅចាស់ ទៅកាន់ភ្នំបាសិទ្ធិ ដែលមានទំហំធំល្វឹងល្វើយ ចាប់តាំងពីខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ ។

បើតាមប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងតាមោកនេះ បាបប្រាប់ភ្នាក់ងារNews New ថា ពួកគាត់រាល់ថ្ងៃរស់នៅពឹងអាស្រ័យទៅលើបឹងនេះ ក្នុងការ ចិញ្ចឹមជីវិត ដោយអ្នកខ្លះទៅចុះនេសាទត្រី និងអ្នកខ្លះចុះរាវខ្ចងខ្ចៅ ក្នុងបឹងតាមោក ដើម្បីគ្រាន់បានលក់ដូរចិញ្ចឹមជីវិត។ ផ្ទុយទៅវិញ បើអាជ្ញាធរ ពិត ជាមានបំណងលប់បឹងនេះមែន ពួកគាត់មិនដឹងជាពឹងទៅលើអ្វី សំរាប់ចិញ្ចឹមជីវិតឡើយ។ ចំពោះករណីនេះ អាជ្ញាធរ បានបញ្ជាក់ហើយថា ការចាក់ ដី ចាក់ថ្មនៅកណ្តាលបឹងនេះ ពុំមែនជាការចាក់លប់បឹងឡើយ គឺជាការសាងសង់ផ្លូវកាត់មួយពីភ្នំពេញមកកាន់ភ្នំបាសិទ្ធិ ដើម្បីបង្កើនភាពងាយស្រួល ដល់បងប្អូនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកបានឆាប់រហ័ស និងកាត់បន្ថយការកកស្ទះ ព្រោះបច្ចុប្បន្នបងប្អូនយើង ដែលចង់ មកកំសាន្តភ្នំបាសទ្ធិ ត្រូវធ្វើដំណើរផ្លូវជាតិលេខ៥ ពីជ្រោយចង្វារ រហូតដល់ផ្សារព្រែកព្នៅចាស់ ទើបបត់ចូលមកកាន់ភ្នំបាសិទ្ធិ គឺត្រូវប្រើចម្ងាយផ្លូវ វាង ដែលមានចម្ងាយឆ្ងាយ និងត្រូវកកស្ទះចរាចរន៍ទៀត។

ជុំវិញករណីបឹងតាមោក នេះ News New យល់ឃើញថា បន្ទាប់ពីសាងសង់ផ្លូវកាត់រួច គួរអោយអភិវឌ្ឍអោយទៅជាតំបន់ទេសចរណ៍មួយសំរាប់ទឹកដី ទីក្រុងភ្នំពេញ ព្រោះតំបន់បឹងបែបនេះ ស្ទើរអស់ទៅហើយក្នុងទីក្រុងភ្នំពេញយើងនេះ។ ដូច្នោះមិនគួរមានគំនិតលប់បឹងនេះទៀតឡើយ៕

13414667_816638165133409_262980993_n

13451293_816638221800070_1061000780_n

13454156_816637878466771_308691875_n

13414650_816638351800057_897215999_n

អត្ថបទ៖ អារុណ

 

0 comments:

Post a Comment