Recent Posts

Seo Services

សម្តេចតេជោ ទឹកប្រាក់ជាង ១លានដុល្លារជួយសង់ផ្ទះជូនអតីតយុទ្ធជនពិការ និងបូជាសព

13494911_1037526496295847_8323506826477102810_n

News New: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការបរិច្ចាគថវិកាពីសប្បុរសជន នានា ជាង ១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះ ជួយអតីតយុទ្ឋជនពិការ និងជួយដល់ការបូជាសព អតីតយុទ្ឋ នៅក្នុងឱកាស ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ដើម្បីរំលឹក ខួបទី៩ នៃទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីអតីតយុទ្ធជន មក ពីបណ្តារាជធានី-ខេត្ត ចំនួន ២៨៦០នាក់ផងដែរ។

សម្តេចតេជោ បានរំលឹកផងដែរថា ប្រទេសជាតិយើងដែលមានសុខសន្តិភាពពេញលេញមកទល់ពេលនេះ ក៏យើងមិនបាន បំភ្លេចដែរ ចំពោះវិនាសកម្ម និងការបំផ្លិចបំផ្លាញនៅក្នុងរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់រាប់លាននាក់បានស្លាប់បាត់បង់ជីវិត និងបានធ្វើអោយប្រទេសជាតិស្ទើររលាយទាំងស្រុង។

សម្តេចតេជោ បានបន្តទៀតថា រណសិរ្ស ២ធ្នូ ១៩៧៨ និងការចូលរួមពីអតីតយុទ្ឋជន ដែលបានយកឈាមក្រាលពាសពេញ ប្រទេស ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីរបប ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ ដែលនេះគឺជាបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តម មិនអាចកាត់ថ្លៃបាន ដែលយើងទាំងអស់គ្នាចងចាំ និងដឹងគុណជានិច្ចចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ឋជនគ្រប់ៗរូប។


ដើម្បីជាការលើកទឹកចិត្តអតីតយុទ្ធជនយើងបន្ថែមទៀត សម្តេចនាយករដ្ឋមន្ត្រី ក៏បានបន្ថែមអាហារូបករណ៌ ដល់កូនៗ របស់ អតីតយុទ្ឋជន យុទ្ឋជនពិការក្នុងការបន្តការសិក្សារៀនសូត្រ និងជំនាញផ្សេងៗ និងបានសម្របសម្រួលដល់ក្រុមគ្រួសារអតីត យុទ្ឋជន ដើម្បីងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈអោយកាន់តែទូលំទូលាយ និងមានប្រសិទ្ឋិភាពខ្ពស់។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនអតីតយុទ្ឋជនដែលបានលះបង់ និងបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ  និងប្រជាពលរដ្ឋ។ ជាងនេះទៅទៀត សម្តេចតេជោ ក៏មិនភ្លេចអរគុណផងដែរ ដល់កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៌ ក្រុម ហ៊ុនឯកជន និងសប្បុរសជននានា ដែលតែងតែជួយឧបត្ថម្ភទ្រទ្រង់ដល់អតីតយុទ្ឋជនពិការ និងក្រុមគ្រួសារ៕

13508871_1037526492962514_1821553930331607221_n

13435292_1037526859629144_4324056155793593124_n

13406727_1037526602962503_4078368770748831013_n

13445681_1037526529629177_4082823841238422612_n

13450104_1037526532962510_3972020610673213000_n

13507196_1037526629629167_4534791491251931786_n

13495112_1037526679629162_4383989524185669298_n

13501554_1037527012962462_6236927774034242728_n

13494920_1037526882962475_5864368342597903732_n

13507097_1037526946295802_1058544780790206104_n

អត្ថបទ៖ អារុណ

 

សម្តេចតេជោ ទឹកប្រាក់ជាង ១លានដុល្លារជួយសង់ផ្ទះជូនអតីតយុទ្ធជនពិការ និងបូជាសព សម្តេចតេជោ ទឹកប្រាក់ជាង ១លានដុល្លារជួយសង់ផ្ទះជូនអតីតយុទ្ធជនពិការ និងបូជាសព Reviewed by Unknown on 8:44:00 PM Rating: 5

No comments:

Powered by Blogger.