Recent Posts

Seo Services

គណ:កម្មការទី៣ នៃព្រឹទ្ធសភា ចុះបេសកកម្មខេត្តកំពង់ធំ

13435494_1746118308959852_760468313036931190_n

News New: នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុ និយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា(គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ជាប្រធានគណៈ កម្មការ បានអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន ពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ ក្នុងនោះបានជួបសវនការការងារជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត ក្រុមប្រឹក្សា ឃុំ សង្កាត់ និងតំណាងសហគមន៍កសិកម្ម ដែលដឹកនាំដោយឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំ ក្នុងគោលបំណងឈ្វេងយល់អំពី ៖
១.ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់ ការផ្តល់សេវាសាធារណៈ និងលទ្ធផល នៃការអភិវឌ្ឍរបស់ ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព។
២.ការងារនិងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា ផែនការ វិនិយោគ កសិកម្ម ធន ធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ។
៣.ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
៤.ឈ្វេងយល់អំពី ប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។
៥.ឈ្វេងយល់អំពី ការគ្រប់គ្រង និងការចលនាសហគមន៍កសិកម្ម។
នៅក្នុងឱកាសនោះខ្ញុំខ្ញុំក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើនដល់សមាគមន៍កសិកម្ម គឺមុននឹងដាំឬចិញ្ចឹមត្រូវតែរៀនសូត្រ នឹង សិក្សាស្វែងយល់អោយបានច្បាស់លាស់ជាមុនសិន ចៀសវាងការខាតបង់ថវិកាជាយថាហេតុ ។


13419094_1746118332293183_133143390707022699_n

13507195_1746118365626513_6526101794493074301_n

អត្ថបទ៖ អារុណ
គណ:កម្មការទី៣ នៃព្រឹទ្ធសភា ចុះបេសកកម្មខេត្តកំពង់ធំ គណ:កម្មការទី៣ នៃព្រឹទ្ធសភា ចុះបេសកកម្មខេត្តកំពង់ធំ Reviewed by Unknown on 6:16:00 AM Rating: 5

No comments:

Powered by Blogger.