Saturday, June 4, 2016

ថ្ងៃនេះ គណបក្សសង្គ្រោះជាតិ បានបង្ហាញពីគោលដៅចំបងរបស់ខ្លួន

13394154_1140915485971915_8310533977482648967_n

News New: គណបក្សសង្គ្រោះជាតិបន្តអនុវត្តន៍ផែនការយុត្តិសាស្ត្រ-សកម្មភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព ចូលរួមជំរុញលើកទឹកចិត្ត ជួយសមួ្រល ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងក្នុងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ នេះ។ មាន គជប ថ្មី មានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានការធ្វើបញ្ជីឈ្មោះបោះឆ្នោតថ្មី មានការឧបត្ថម្ភជំនួយ និងភ្នាក់ងារសង្កេតការណ៍ ពីអន្តរជាតិ ក្នុងគោលដៅចម្បង អោយមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

ការបោះឆ្នោតមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ គេតែងតែសង្កេតមើលលើបរិបថ បរិយាកាសសង្គម សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ .......ហើយការបោះឆ្នោត ប្រជាពលរដ្ឋជាអ្នកសម្រេចក្នុងការជ្រើសរើស អ្នកតំណាងអោយដឹកនាំ ដើម្បីដោះស្រាយបញ្ហាជាតិ ការពារប្រយោជន៍ជាតិ ដែលជាមោទនភាពជាតិខ្មែរពិត ដោយធ្វើអោយប្រជាពលរដ្ឋរស់នៅដោយភាពថ្លៃថ្នូរ និងសាមគ្គីភាព ក្នុងនាមជាបងជាប្អូន មានឈាមអង្គរដូចគ្នា នោះហើយជាគោលដៅចម្បងរបស់យើង។

ខាងលើនេះ គឺជាខ្លឹមសារដកស្រង់នៅក្នុងកិច្ចប្រជុំពិសេសប្រចាំខែ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ របស់ក្រុមការងារ គណ:កម្មាធិការខេត្ត ក្រុង-ស្រុក យុវជន ស្ត្រី ក្រោមអធិបតីភាពលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦នេះ។


13315450_1140915455971918_5188594926419301728_n

13339657_1140915495971914_7045935617518932891_n

13325662_1140915895971874_8321927568554873192_n

13335841_1140915665971897_2165690710912329076_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

ប្រភព៖ Facebook : Yem Ponhearith

0 comments:

Post a Comment