Recent Posts

Seo Services

ពលរដ្ឋ ៨ ១៣៦គ្រួសារ ត្រូវខ្យល់កន្ត្រាក់ ទទួលអំណោយកាកបាទក្រហមកម្ពុជា

13466499_544694155733393_279763399166058122_n

News New: នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរង គ្រោះ ដោយខ្យល់កន្ត្រាក់ បានចំនួន ៣៥គ្រួសារ ក្នុងទឹកដីខេត្តបាត់ដំបង។

សូមបញ្ជាក់ថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នេះ កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត បានផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ កន្ត្រាក់ បានសរុបចំនួន ៨,១៣៦គ្រួសារ មកពី ៩០៤ភូមិ ក្នុងឃុំចំនួន ៤៨៨ ស្រុកចំនួន ២០៨ និងខេត្ត រាជធានី ចំនួន ២៥ ។

ក្នុងចំណោមខេត្តរងគ្រោះ មានខេត្តចំនួន ៩ ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ (លើសពី ៣០០គ្រួសារ) ដូចជា៖
១- ខេត្តបាត់ដំបង ចំនួន ១.២៥៧ គ្រួសារ
២- ខេត្តសៀមរាប ចំនួន ១.១២៥គ្រួសារ
៣- ខេត្តកំពង់ចាម ចំនួន ៨៧៩គ្រួសារ
៤- ខេត្តបន្ទាយមានជ័យ ចំនួន ៦២៤គ្រួសារ
៥- ខេត្តកំពង់ធំ ចំនួន ៥៥៩គ្រួសារ
៦- ខេត្តកំពង់ឆ្នាំង ចំនួន ៤៥០គ្រួសារ
៧- ខេត្តព្រះវិហារ ចំនួន ៤០៣គ្រួសារ
៨- ខេត្តប៉ៃលិន ចំនួន ៣៨២គ្រួសារ និង
៩- ខេត្តឧត្តរមានជ័យ ចំនួន ៣៧០គ្រួសារ ៕


13466446_544694015733407_6156368672298589667_n

13507092_544693549066787_2501398770510688341_n

 

អត្ថបទ៖ អារុណ
ពលរដ្ឋ ៨ ១៣៦គ្រួសារ ត្រូវខ្យល់កន្ត្រាក់ ទទួលអំណោយកាកបាទក្រហមកម្ពុជា ពលរដ្ឋ ៨ ១៣៦គ្រួសារ ត្រូវខ្យល់កន្ត្រាក់ ទទួលអំណោយកាកបាទក្រហមកម្ពុជា Reviewed by Unknown on 8:07:00 AM Rating: 5

No comments:

Powered by Blogger.