Recent Posts

Seo Services

លោក ញឹក ប៊ុនឆៃ បង្ហាញមូលហេតុបង្កើតគណបក្ស ខ្មែររួមរួបជាតិ

13537810_1002101446570722_5944391870424265591_n

News New: លោក ទា ចំរ៉ាត់ ប្រធានកិត្តិយស គណបក្សខ្មែររួបរួមជាតិ មានប្រសាសន៍ថា គណបក្សខ្មែររួបរួមជាតិ មិនមែនជា គណបក្សរបស់បុគ្គលណាផ្តាច់មុខនោះទេ គឺជាគណបក្សដែលបានផ្តួចផ្តើម និងបង្កើតឡើងដោយឥស្សរជនអ្នកស្នេហាជាតិ ដែលដង្ហែរប្តូរផ្តាច់ និងស្មោះត្រង់ចំពោះសម្តេចឪ ចាប់ពីទស្សវត្សឆ្នាំ១៩៨០ រហូតមក និងមានការគាំទ្រដ៏ច្រើនលើសលុប ពី សមាជិកអ្នកស្នេហាជាតិ និងស្រឡាញ់សម្តេចឪ ។

លោក ទា ចំរ៉ាត់ មានប្រសាសន៍យ៉ាងនេះក្នុងពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្ត ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ ដោយបានគូសបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ ជាគណបក្សប្រកាន់ មនោគមន៍វិជ្ជា សីហនុនិយម មានគោលនយោបាយ ជាក់លាក់បម្រើឧត្តមប្រយោជន៍ជាតិ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលជា ម្ចាស់ប្រទេស ។ ជាងនេះទៅទៀត លោកបន្តថា សូមឲ្យសមាជិក និងថ្នាក់ដឹកនាំមូលដ្ឋានយកចិត្តទុកដាក់លើការងារពង្រឹង និងពង្រីកសមាជិកនៅមូលដ្ឋាន ហើយជម្រុញកៀងគរប្រជាពលរដ្ឋ និងសមាជិក ធ្វើអត្តសញ្ញាណប័ណ្ណ និងទៅចុះឈ្មោះ បោះឆ្នោតអោយបានគ្រប់ៗគ្នា ។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ដែរថា ដើម្បីថែរក្សានូវកេរ្តិ៍ដំណែលដ៏ថ្លៃថ្លា របស់ ព្រះបិតាស្ថាបនិកចលនាតស៊ូអោយស្ថិតគង់វង្ស លុះត្រាថ្នាក់ដឹកនាំមូលដ្ឋានខិតខំពង្រឹង និងពង្រីកសមាជិកគាំទ្រគណបក្ស ខ្មែររួបរួមជាតិ អោយបានខ្លាំងក្លា ពីព្រោះគណបក្សខ្មែររួបរួមជាតិជាគណបក្សដែលប្រកាន់ខ្ជាប់មនោគមន៍វិជ្ជា សីហនុនិយម ផ្អែកលើការរួបរួម សាមគ្គី និងឯកភាពជាតិ ការពារឯករាជ្យ សន្តិភាព និងយុត្តិធម៌។

ឯកឧត្តម ញឹក ប៊ុនឆៃ មានប្រសាសន៍យ៉ាងនេះ ទៅកាន់សមាជិកនៅក្នុងពិធីប្រកាសសុពលភាព រចនាសម្ព័ន្ធថ្នាក់ឃុំ-សង្កាត់ ស្រុកក្រុង និងខេត្ត ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ដោយបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ដែលជានិច្ចកាលខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពពង្រឹងមូលដ្ឋានដោយស្មារតីទទួលខ្ពស់ និងស្មោះត្រង់។

ឯកឧត្តម ញឹក ប៊ុនឆៃ បានបន្តទៀតថា លោកមានក្តីរំភើប និងមានមោទនភាពណាស់ ដែលបានឃើញសមាជិក និងថ្នាក់ដឹក នាំមូលដ្ឋានមានការប្តេជ្ញាចិត្តមោះមុតលើការគាំទ្រ គណបក្សខ្មែររួបរួមជាតិ ហើយលោកបានគូសបញ្ជាក់ដែរថា លោកមាន ជំនឿយ៉ាងមុតមាំថា សមាសភាពថ្នាក់ដឹកនាំមូលដ្ឋាន ដែលទើបទទួលការប្រកាសតែងតាំងនេះ នឹងយកអស់ពីកម្លាំងកាយ ចិត្ត បំពេញបេសកកម្ម គាំទ្រគណបក្សខ្មែររួមជាតិ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិខ្មែរ ហើយថា នឹងទទួលបានលទ្ធផល ជា ទីគាប់ចិត្តក្នុងការបោះឆ្នោត នាពេលខាងមុខ ។ លើសពីនេះទៅទៀត ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បានបញ្ជាក់ដែរថា គណបក្ស ខ្មែររួបរួមជាតិ ជាជម្រើស និងជាទីសង្ឃឹម របស់ប្រជាពលរដ្ឋក្នុងការរួមចំណែកដោះស្រាយបញ្ហាធំៗ និងសំខាន់ៗ ជាអាយុ ជីវិតជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋដោយប្រសិទ្ធភាពខ្ពស់ ពីព្រោះគណបក្សខ្មែររួបរួមជាតិ ជាគណបក្ស ដែលដឹកនាំដោយ ឥស្សរជន ដែលជាអ្នកដង្ហែរស្មោះត្រង់ ចំពោះសម្តចព្រះបិតាចលនាតស៊ូចាប់តាំពីទស្សវត្សឆ្នាំ១៩៨០ រៀងរហូតមក ហើយ ប្រកាន់ស្មារតីស្នេហាជាតិ ប្រកបដោយឧត្តមគតិជាតិនិយម ស្មោះត្រង់ គោរព ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។

អំពីមូលហេតុដែលថ្នាក់ដឹកនាំ និងសមាជិកគាំទ្របានបង្កើតគណបក្ស ខ្មែររួបរួមជាតិ នេះ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ដោយសារមានការសោកស្តាយ មិនអាចការពារព្រះកេរ្តិ៍ដំណែលសម្តេចឪបាន ដូចជា រូបសញ្ញាគណបក្ស បាវចនាគណបក្ស និងគោលនយោបាយដ៏ថ្លៃថ្លា ដែលព្រះអង្គបានត្រួសត្រាយទុកមក ហេតុនេះមានតែខិតខំស្តារ និងលើកតម្កើងឡើងវិញតាម រយៈគណបក្សខ្មែររួបរួមជាតិ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ញឹក ប៊ុនឆៃ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាង  ជ្រាលជ្រៅ  និងបាននាំមកជូននូវថវិកា ជាសោហ៊ុយធ្វើដំណើរ ព្រមទាំងសំភារប្រើប្រាស់ប្រចាំគ្រួសារមួយចំនួន ជូនដល់ សមាជិក ដែលបានចូលរួមផងដែរ ។

13507099_1002096286571238_4850896722922638650_n

13507044_1002098529904347_8539171652042764822_n

13508824_1002100549904145_7926766098929005916_n

13537810_1002101446570722_5944391870424265591_n

13510937_1002097133237820_1289382495427785793_n

13501821_1002097366571130_2673985491415516885_n

13501919_1002097139904486_1933835950059319639_n

13501840_1002097009904499_9177809090494252679_n

13507192_1002096896571177_6785078560116089683_n

អត្ថបទ៖ អារុណ

 
លោក ញឹក ប៊ុនឆៃ បង្ហាញមូលហេតុបង្កើតគណបក្ស ខ្មែររួមរួបជាតិ លោក ញឹក ប៊ុនឆៃ បង្ហាញមូលហេតុបង្កើតគណបក្ស ខ្មែររួមរួបជាតិ Reviewed by Unknown on 1:52:00 AM Rating: 5

No comments:

Powered by Blogger.