Thursday, June 9, 2016

លោក បាន គីមូន ស្នើអោយបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ

13418915_1378123625538266_7265276298619874514_n

News New: នៅក្នុងកិច្ចសន្ទនាទូរស័ព្ទរវាងលោក បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោក បាន គីមូន បានអំពាវ នាវសុំអោយមានការបន្តឡើងវិញនូវវប្បធម៌សន្ទនា រវាងគនបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រោះលោកព្រួយបារម្ភពីរបាយការណ៍ ការរីករាលដាលនៃការបំភិតបំភ័យ ការរុកគួន និងការចាប់ខ្លួនតួអង្គ នៃអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ បុគ្គលិក និងសមាជិកគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយ និងសមាជិកគណបក្សប្រឆាំង។ ជាងនេះទៅទៀត លោកអគ្គលេខាធិការ បានលើកឡើងនូវកី្តសង្ឃឹមរបស់ លោកថា រដ្ឋាភិបាលកម្ពុជា នឹងធានាឲ្យមានការគោរពសិទ្ធិមនុស្សពេញលេញ រួមទាំងសេរីភាពខាងការបញ្ចេញមតិ សមាគម និងការជួបជុំ។

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

ប្រភព៖ Facebook : Kem Sokha

0 comments:

Post a Comment