Sunday, June 19, 2016

ចាប់ពីថ្ងៃទី២០ ដល់២៧ សូមប្រយ័ត្នជំនន់ទឹកភ្លៀង រាជធានី ខេត្តមួយចំនួន

13435500_1617307228561160_1112489153696370883_n

News New: ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេច ក្តីជុនដំណឹងមួយស្តីអំពី ស្ថានភាពអាកាសធាតុ នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប ដែលអាចនឹងបង្កអោយមានជាជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

ក្នុងសេចក្តីជូនដំណឹងបានបញ្ចាក់ថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវអាកាសធាតុដូចខាងក្រោម៖

តំបន់វាលទំនាប : អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើន ពិសេស រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង កំពង់ធំ ស្វាយរៀង សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ។

តំបន់ខ្ពង់រាប : អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើន ពិសេសខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ ។

តំបន់មាត់សមុទ្រ : អាចមានភ្លៀងធ្លាក់ពិតិចទៅច្រើន។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បោកបក់ខ្លាំង។

បញ្ជាក់: ការធ្លាក់ភ្លៀង ដែលបណ្តាលមកពីប្រព័ន្ធសម្ពាធទាបនេះ អាចបណ្តាលអោយរាជធានី ខេត្តមួយចំនួន ដូចជា៖ រាជ ធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤ ប្រឈមនឹងជំនន់ទឹកភ្លៀង៕

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment