Recent Posts

Seo Services

ទស្សនិកជនសំដែងការខកចិត្តពេលបាត់​​បេក្ខនារី បេក្ខជន​​ ២រូប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

13453683_817274128403146_2079711985_n

News New: បន្ទាប់ពីប្រកាសលទ្ធផល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាលទី២ នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ភ្លាមៗ ទាំងទស្សនិកជនអ្នកគាំទ្រ ដែលបានទៅទស្សនាផ្ទាល់ និងទស្សនាតាមគេហដ្ឋាន បាននាំគ្នាសំដែងនូវការសោកស្តាយ និងខកចិត្តចំពោះការបាត់ បង់បេក្ខជន និងបេក្ខនារី ០២រូប ដែលទទួលបានការគាំទ្ររហូតមកពីសំនាក់ទស្សនិកជន គឺលោក សោម សៅសុវណ្ណា និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រោះពួកគាត់គិតថា បេក្ខជន បេក្ខនារី ទាំងពីរគួរតែត្រូវបានប្រកួតប្រជែងគ្នានៅដំណាក់កាលពានរង្វាន់ចុងក្រោយបំផុត មិនគួរត្រូវបញ្ចប់ត្រឹមវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្របែបនេះឡើយ។ ជាងនេះទៅទៀត អ្នកគាំទ្រ បេក្ខនារី រ៉េត ស៊ូហ្សាណា មួយចំនួន បានសំរក់ទឹកភ្នែក ពេលប្រកាសលទ្ធផល ដោយកញ្ញា រ៉េត ស៊ូហ្សាណា មិនបានជាប់ទៅវគ្គផ្តាច់ព្រ័ត្រនោ។ ចំណែកឯអ្នកគាំទ្រ បេក្ខជន សោម សៅសុវណ្ណា មួយចំនួនលើកឡើងថា គួរណាស់ សោម  សៅសុវណ្ណា ទេត្រូវបន្តទៅវគ្គផ្តាច់ព្រ័ត្រ បើតាមបទចម្រៀងពីរបទរបស់ សោម សៅសុវណ្ណា ព្រោះថាទាំងបទញាក់ និងបទស៊្លូ សុទ្ធតែមាននូវ លក្ខណ:ពិសេស បើធៀបទៅនឹងដៃក្នុងក្រុមនោះ។

សំរាប់បេក្ខជន និងបេក្ខនារីទាំងពីររូបនេះ ចាប់តាំងពីក្បាលដំបូងមករហូត ទទួលបានការគាំទ្រដាច់គេ ក្នុងចំណោមបេក្ខជន បេក្ខនារី ទាំងអស់ ដែល បានចូលរួមប្រកួត សូម្បីតែបេក្ខជនបេក្ខនារី ប្រកួតជាមួយគ្នាក៏សំដែងក្តីអស់សង្ឃឹមពេលប្រកាសលទ្ធផលម្តងៗ ដោយសំដែងទឹកមុខគិតថាមិនអាច ឈ្នះបេក្ខជន បេក្ខនារី សោម សៅសុវណ្ណា និង រ៉េត ស៊ូហ្សាណា នោះទេ (ចំពោះបេក្ខជន បេក្ខនារី ក្នុងក្រុមជាមួយ) ៕

13457729_817274188403140_1034168748_n

13435718_817273948403164_415306228_n

13454044_817273975069828_1034701126_n

13435881_817275471736345_1537380199_n

13453683_817274128403146_2079711985_n

អត្ថបទ៖ អារុណ
ទស្សនិកជនសំដែងការខកចិត្តពេលបាត់​​បេក្ខនារី បេក្ខជន​​ ២រូប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទស្សនិកជនសំដែងការខកចិត្តពេលបាត់​​បេក្ខនារី បេក្ខជន​​ ២រូប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Reviewed by Unknown on 10:06:00 PM Rating: 5

No comments:

Powered by Blogger.