Recent Posts

Seo Services

បណ្ឌិត្យសភានគរបាលកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ

13537692_1284495328235146_6723385242383887706_n

News New: កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលគណៈប្រតិភូថៃ ដែលដឹកនាំ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាក់ដា តេជ្ជៈគ្រៀងក្រៃ ប្រធានបណ្ឌិត្យសភានគរបាលភូមិន្ទថៃ អញ្ជើញបំពេញទស្សន កិច្ច ជាលើកដំបូង នៅក្នុងបណ្ឌិត្យសភានគរបាលកម្ពុជា។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ ដកស្រង់បទពិសោធន៍ អំពីការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ជាតិកម្ពុជា និងការចុះហត្ថលេខាលើ លិខិតសំដែងបំណងនៃកិច្ចសហប្រតិបត្តិការ នៃបណ្ឌិត្យសភានគរបាលទាំងពីរ ។

ក្នុងកិច្ចជំនួបពិភាក្សាជាមួយប្រតិភូថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បាន ជម្រាបជូនគណៈប្រតិភូ ពីការរីកចម្រើន និងការអភិវឌ្ឍ ការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ។


ក្នុងឱកាសនោះដែរ ឯកឧត្ដម សេង ផល្លី បានលើកឡើងផងដែរថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងការធ្វើសមាហរ ណកម្មកម្ពុជា ទៅក្នុងសហគមន៍ សេដ្ឋកិច្ច អាស៊ាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ នូវយុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ក្នុងគោលដៅធ្វើកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងកម្លាំង ឲ្យមានសមត្ថភាពសមស្របទៅនឹង ស្ថានភាព សន្ដិសុខរបស់ប្រទេសជាតិ និងការធ្វើសមាហរណកម្មនេះ ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវផែនការ អភិវឌ្ឍធនធានមនុស្សប្រកបដោយលក្ខណៈវិទ្យាសាស្ដ្រ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យ ឆ្លើយតបទៅនឹងបរិបទថ្មី ដែលកម្ពុជាកំពុងធ្វើសមារណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពិភពលោក ។

ក្នុងពិធីចុះហត្ថលេខាលើលិខិតសំដែងបំណង នៃកិច្ចសហប្រតិបត្តិការ ឯកឧត្តម សេង ផល្លី ប្រធានបណ្ឌិត្យសភា បានគូស បញ្ជាក់បន្ថែមទៀតថា បណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលភូមិន្ទថៃ បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិ ការទ្វេភាគី នៅឆ្នាំ២០១៥ ។ ទោះបីជា កិច្ចសហប្រតិបត្តិការនេះ ទើបតែមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយើងបានទទួលនូវ លទ្ធផលផ្លែផ្កាមួយចំនួន ដូចជា បណ្ឌិត្យសភានគរបាលភូមិន្ទថៃ បានទទួលដំណើរទស្សនកិច្ច របស់គណៈប្រតិភូបណ្ឌិត្យ សភានគរបាលកម្ពុជា ចំនួន ៣លើក និងបានទទួលបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យសាស្រ្តនគរបាល នៃបណ្ឌិត្យ សភានគរបាលកម្ពុជា ចំនួន ០៤រូប ហើយថ្ងៃនេះ ភាគីទាំងពីរបានឯកភាព និង ព្រមព្រៀងគ្នាចុះហត្ថលេខាលើលិខិតសំដែង បំណងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍ សមត្ថភាពមន្រ្តីនគរបាល រវាងបណ្ឌិត្យសភាទាំងពីរ៕

13507164_1284494861568526_834251865020624770_n

13528809_1284494824901863_808029381596395416_n

13532844_1284495198235159_9071401644028211259_n

13521847_1284495301568482_1474158767537452510_n

13528953_1284495088235170_2291410440697241296_n

13494979_1284495171568495_1755701171392503869_n

13521855_1284495314901814_7469441341763638376_n

13533274_1284495338235145_3990311244832914207_n

13567073_1284495394901806_3162448613933475106_n

13557885_1284495424901803_6056200399535579123_n

អត្ថបទ៖ អារុណ

បណ្ឌិត្យសភានគរបាលកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ បណ្ឌិត្យសភានគរបាលកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ Reviewed by Unknown on 7:08:00 PM Rating: 5

No comments:

Powered by Blogger.