Wednesday, June 1, 2016

ឯកឧត្តម អង្គ វង្សវឌ្ឍនា ថាអំណាចទី៤ គឺសារព័ត៌មាន

13336364_557776664404316_2040447913_n

News New: ថ្លែងនៅក្នុងកម្មវិធី បើកវេទិការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មាន ដែលរៀបចំដោយក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងយុត្តិធម៌ ។ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងមានអំណាច ៣សំខាន់ៗ ហើយក្នុងនោះមាននីតិបញ្ញត្តិ នីតិប្រត្តិបត្តិ និងអំណាចតុលាការ ហើយអំណាច បន្ទាប់នោះ គឺសារព័ត៌មាន ដែលប្រជាពលរដ្ឋទូទៅអាចទទួលបានភ្លាមៗ ។ ជាងនេះទៅទៀត ឯកឧត្តម បានបន្ថែមថា ដើម្បីអោយអំណាចទី៤ នេះ ល្អ ក្នុងនាមយើងជាអ្នកសារព័ត៌មាន មុននឹងយើងសរសេរអ្វីមួយ ត្រូវយល់អំពីន័យ ដែលយើងត្រូវសរសេរ កុំអោយពិបាកបកស្រាយ ។ ដោយឡែក លោក ប៉ែន បូណា ប្រធានក្លឹបអ្នកការសែតកម្ពុជា បានលើកឡើងថា គោលការណ៍របស់អ្នកការសែតមាន ២យ៉ាងសំខាន់ ៖

១.អ្នកការសែតមុននឹងសរសេរអ្វីមួយត្រូវអោយយល់ខ្លួនឯងសិនកុំអោយពិបាកក្នុងការវែកញែក ។

២.អ្នកសារព័ត៌មានកុំលំអៀងដោយអគតិទាំង ៤យ៉ាងនោះ ។

13329658_557777301070919_334121404_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

0 comments:

Post a Comment