Recent Posts

Seo Services

លោក កឹម សុខា រាប់បាត្រព្រះសង្ឃ ១២៣អង្គ សូមកុំអោយបំពានលើអភ័យឯកសិទ្ធិសភា

13417442_1376417439042218_3556182405982418473_n

News New: នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នេះ  នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានរៀបចំកម្មវិធីសូត្រមន្ដ និងប្រគេនយាគូដល់ព្រះសង្ឃចំនួន ១២៣អង្គ ដើម្បីឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមអោយមាន សុខសន្ដិភាព ផ្សះផ្សា បង្រួបបង្រួមជាតិ ពិតប្រាកដ និងសូមកុំអោយមានការរំលោភបំពានលើអភ័យឯកសិទ្ធិសភា។

ទីបំផុត គណបក្សសង្គ្រោះជាតិ ជាពិសេសលោក កឹម សុខា បានយកវិស័យព្រះពុទ្ធសាសនា ដើម្បីទប់ទល់ទៅនឹងនីតិវិធីរបស់តុលាការហើយ ស្រប ពេលដែលរដ្ឋសភាជាតិ បានអនុម័តអោយតុលាការបន្តនីតិវិធីរបស់ខ្លួនទៅលើរឿងរបស់លោក កឹម សុខា នោះ។ ក្នុងករណីនេះ News New យល់ថា ប្រសិនបើ គណបក្សសង្គ្រោះជាតិ ក៏ដូចជា ឯកឧត្តម កឹម សុខា មានជំនឿលើព្រះពុទ្ធសាសនា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់នោះ លោក កឹម សុខា គួរតែចូលខ្លួនទៅបំភ្លឺនៅតុលាការតាំងពីយូរ ព្រោះបើឯកឧត្តម ពិតជាមនុស្សល្អ និងមិនបានធ្វើដូចគេចោទទេ មានអ្វីត្រូវខ្លាច គឺបណ្តោយទុក អោយរឿងរ៉ាវកាន់តែវែងឆ្ងាយនោះឡើយ៕

13344745_1376416005709028_5388207605589035833_n

13394076_1376416535708975_698949184445188895_n

13330967_1376416002375695_8966546275934388694_n

13335584_1376416555708973_6394387160443050499_n

13325442_1376417462375549_767495853813915768_n

13347010_1376417282375567_9196100577065733917_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

 
លោក កឹម សុខា រាប់បាត្រព្រះសង្ឃ ១២៣អង្គ សូមកុំអោយបំពានលើអភ័យឯកសិទ្ធិសភា លោក កឹម សុខា រាប់បាត្រព្រះសង្ឃ ១២៣អង្គ សូមកុំអោយបំពានលើអភ័យឯកសិទ្ធិសភា Reviewed by Unknown on 9:31:00 PM Rating: 5

No comments:

Powered by Blogger.