Recent Posts

Seo Services

លោក កែវ ផល្លា បង្ហាញពីដំណើរការនៃការបោះឆ្នោត

13514332_567017513480231_368354373_n

News New: នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ តំណាងគណកម្មធិកាជាតិរៀបចំការបោះឆ្នោត ឯកឧត្តម កែវ ផល្លា ទីប្រឹក្សា(គជប) និងជាប្រធានសេវាកម្ម ច្បាប់ វិវាទកម្មនៃគណកម្មធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងទៅកាន់សិក្ខាកាម ជាង ១០០នាក់ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីអំពីអភិបាលកិច្ចល្អ និងការបោះឆ្នោត ដើម្បីលើកកំពស់សិទ្ធមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា នៅភោជនីយដ្ឋានទន្លេរបាសាក់២ ។

លោកថាប្រជាពលរដ្ឋគ្រប់រូបត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោឆ្នោត ។ ប្រជាពលរដ្ឋ ដែលអត់មាន អត្តសញ្ញាណបណ្ណត្រូវមានត្រូវមានឯកសារបញ្ជាក់ពីអត្តសញ្ញាណបណ្ណដើម្បីចុះឈ្មោះ ។ ករណី ដែលប្រពលរដ្ឋ មានស្រុក កំណើតនៅេខេត្ត ហើយមកធ្វើការនៅក្រុងភ្នំពេញឆ្ងាយពីស្រុកកំណើត តើអាចចុះឈ្មោះនៅកន្លែងធ្វើការបានទេ ?

លោកបានបញ្ជាក់ថា បានអោយតែមានអ្នកធានាថា លោកប្រាកដជារស់នៅ និងធ្វើការកន្លែងនឹងពិតប្រាកដមែន ។ ករណី មួយទៀត ចុះបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតបញ្ជាក់ពីអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ។ តើធ្វើដូចម្តេច ទើប អាចចុះឈ្មោះបោះឆ្នោតបាន? លោកថាបើគ្មានទេសាមីខ្លួនត្រូវយកសំបុត្រកំណើត និងយករូបថត ៣x៤ ហើយរកអ្នកធានា ចំនួន ២នាក់ ដើម្បីបញ្ជាក់ពីមេឃុំ ឬចៅសង្កាត់ ដើម្បីទទួលបានលិខិតបញ្ជាក់ពីអត្តសញ្ញាណប័ណ្ណ ហើយអ្នកធានា ត្រូវមាន អាយុ ១៨ឆ្នាំ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។

គួរបញ្ជាក់ថា គណកម្មការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមចុះឈ្មោះបោះឆ្នោតថ្មីទាំងអស់ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូត ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ៕


13511602_567017536813562_1174025425_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
លោក កែវ ផល្លា បង្ហាញពីដំណើរការនៃការបោះឆ្នោត លោក កែវ ផល្លា បង្ហាញពីដំណើរការនៃការបោះឆ្នោត Reviewed by Unknown on 3:22:00 AM Rating: 5

No comments:

Powered by Blogger.