Monday, June 20, 2016

ប្រឡាយមេស្ទឹងព្រះស្រុក ជំហានទី២ សាងសង់បាន ៨០% ហើយ

13450211_491779937680584_8652132391667593783_n

News New: គិតមកដល់ត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នេះ ការងារសាងសង់ប្រឡាយមេស្ទឹងព្រះស្រុក ជំហានទី២ ស្ថិត នៅក្នុងស្រុកពួក ខេត្តសៀមរាប សម្រេចលទ្ធផលបានប្រមាណ ៨០ភាគរយហើយ ។

សូមបញ្ជាក់ថា: ការដ្ឋានសាងសង់ប្រឡាយមេស្ទឹងព្រះស្រុក ជំហានទី២ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បានចាប់ ដំណើរការបើកសាងសង់ ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានទំហំការងារមួយចំនួនដូចជា៖ ជីកប្រឡាយមេថ្មីប្រវែង ៦៨០០ម៉ែត្រ និងសាងសង់សំណង់សិល្បការធំតូច ចំនួន ២១កន្លែង ។

នៅពេលបញ្ចប់ការដ្ឋានជំហានទី២នេះ ប្រឡាយមេស្ទឹងព្រះស្រុក ដែលមានប្រភពទឹកពីស្ទឹងព្រះស្រុក និងស្ទឹងផ្លាំង នឹងមាន លទ្ធភាពផ្តល់ទឹកសម្រាប់បម្រើអោយការងារបង្កបង្កើនផលលើផ្ទៃដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ២៩០០ ហិកតា ស្ថិតនៅក្នុងឃុំសសរស្តម ព្រៃជ្រូក និងឃុំយាម ស្រុកពួក ខេត្តសៀមរាប ៕

13502029_491779837680594_7691262087971902054_n

13432394_491779897680588_6236652841626427647_n

13432194_491779947680583_3608076945403503093_n

13428032_491779887680589_2225977605671891251_n

អត្ថបទ៖ អារុណ

0 comments:

Post a Comment