Recent Posts

Seo Services

គណ:កម្មការទី៣ នៃព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ ៥ចំណុចពីខេត្តសៀមរាប

13511010_829871047144986_1599446407105956757_n

News New: នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តសៀមរាប គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣ ព្រឹទ្ធសភា) ដឹកនាំ ដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តសៀមរាប ដឹក នាំដោយឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៊ុន ថាឫទ្ធី អភិបាលរងខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពី៖ ១-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍ របស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព។

២-ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ផែនការ វិនិយោគ កសិកម្ម ធន ធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។

៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។ ៤-ឈ្វេងយល់អំពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។


៥-ឈ្វេងយល់អំពីការគ្រប់គ្រង និងការចលនាសហគមន៍កសិកម្ម៕

13501992_829871703811587_5118659143659361385_n

13509003_829871537144937_7428512888461357072_n

13522028_829871490478275_3726626550706870871_n

អត្ថបទ៖ លោក ភោគ ថន (សារ៉ន)
គណ:កម្មការទី៣ នៃព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ ៥ចំណុចពីខេត្តសៀមរាប គណ:កម្មការទី៣ នៃព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ ៥ចំណុចពីខេត្តសៀមរាប Reviewed by Unknown on 11:51:00 PM Rating: 5

No comments:

Powered by Blogger.