Recent Posts

Seo Services

ចំណុចសំខាន់២ ដែលឯកឧត្តម សុខ ផល យកទៅពិភាក្សាជាមួយ FBI សហរដ្ឋអាមេរិក

13418802_492529987618203_7682683847000977342_n

News New: ដោយមានការអញ្ជើញពីការិយាល័យសហព័ន្ធស៊ើបអង្កេត FBI សហរដ្ឋអាមេរិក ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសហរដ្ឋអាមេរិក ។ នៅក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម សុខ ផល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម James Comey ប្រធាន FBI ដែលផ្តោតសំខាន់ទៅលើការងារចំបងដូចជា៖ ការកសាង សមត្ថភាពមន្ត្រីជំនាញ និងការងារសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងជំនួបពិភាក្សារនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល ក៏បានវាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន FBI និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កន្លងមក។ជាក់ស្តែង តាមរយៈកិច្ចសហការយ៉ាងល្អ រវាងសេនានុព័ន្ធ FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជាជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាច្រើនគួរអោយកត់សម្គាល់។ ក្រៅពីជំនួបពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល ក៏បានអញ្ជើញទៅ ទស្សនា ទីបញ្ជាការ FBI និងសាលាបណ្ឌិតសាភា FBI ផងដែរ៕

13434786_492530020951533_7065217312543577126_n

13346832_492530010951534_5864514112755964377_n

អត្ថបទ៖ អារុណ
ចំណុចសំខាន់២ ដែលឯកឧត្តម សុខ ផល យកទៅពិភាក្សាជាមួយ FBI សហរដ្ឋអាមេរិក ចំណុចសំខាន់២ ដែលឯកឧត្តម សុខ ផល យកទៅពិភាក្សាជាមួយ FBI សហរដ្ឋអាមេរិក Reviewed by Unknown on 7:27:00 PM Rating: 5

No comments:

Powered by Blogger.