
News New: ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ក្រុមហ៊ុន KKA អ្នកអភិវឌ្ឍដំណាំល្ម៉ើរនៅកម្ពុជា (ក្រុមហ៊ុន ខេង ឡាយ ខូលអិលធីឌី និង អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា) បានរៀបចំធ្វើបទបង្ហាញមួយស្តីអំពីភាពទូទៅ នៃដំណាំល្ម៉ើរ នៅទីតាំង កសិដ្ឋានរបស់ក្រុមហ៊ុន (ខាងលិច ភ្នំបាសិត) ។ បទបង្ហាញខ្លីនោះ ឧទ្ទិសនាមដោយ លោកសាស្ត្រាចារ្យបណ្ឌិតកសិកម្ម ចាង ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ដែលក្នុងនោះលោកសាស្ត្រាចារ្យ បានបង្ហាញថា៖ ដំណាំល្ម៉ើរ ជាប្រភេទដំណាំងាយដាំដុះ មិនពិបាកថែទាំ មិនសូវត្រូវការទឹក និងជី ពិសេសគឺថាមិន រើសដី ។ ដំណាំល្ម៉ើរ មានច្រើនពូជ ប៉ុន្តែពូជដែលអាចដាំដុះ និងទីផ្សារទាំងក្នុង និងក្រៅប្រទេស មានតែជាង ១០ពូជប៉ុណ្ណោះ ហើយប្រសិនកសិករ ដាំដុះខុសពូជ និងគ្មានអ្នកបច្ចេកទេស ឬអ្នកក្រុមហ៊ុនធានាត្រឹមត្រូវ អាចនឹងប្រឈមទៅនឹងហានិភ័យក្នុងការលូតលាស់ និងអត់មានផ្លែជាដើម។ តែ បើបងប្អូនដាំដុះជាមួយក្រុមហ៊ុន KKA នឹងមានការធានាពូជ ធានាផ្លែ ធានាទិញផ្លែ និងផ្តល់បច្ចេកទេសយ៉ាងច្បាស់លាស់។ ចំពោះក្រុមហ៊ុន KKA លោកសាស្ត្រាចារ្យបណ្ឌិត បញ្ជាក់ថា ក្រុមហ៊ុនលោក មានលក់ពូជល្ម៉ើរ ចំនួន ៦មុខ រួមមាន៖ ពូជមែនជល់ ពូជបាហ៊ី ពូជដេកនែកន័រ ពូជកាឡាស ពូជខេអិលវាន់(KL1) ពូជហៃយ៉ានី ដែលធានាគុណភាព ធានាផ្លែ និងធានាទីផ្សារអន្តរជាតិ ។ ជាងនេះទៅទៀត លោក សាស្ត្រាចារ្យបណ្ឌិតកសិកម្ម បានបង្ហាញអំពីអត្ថប្រយោជន៍នៃផ្លែល្ម៉ើរ មានច្រើនប្រភេទដូចជា៖ ហូបផ្លែស្រស់ ហូបផ្លែក្រៀម ធ្វើដំណាប់ ធ្វើជាទឹកឃ្មុំ ល្ម៉ើរ ធ្វើភេសជ្ជ: ធ្វើនំគ្រប់ ប្រភេទ ធ្វើជាឱសថ និងអាចជួយជំនួយដល់សុខភាពបានរហូតដល់ ២៨មុខទៀតផង។ សំរាប់ការដាំដុះ ក្រុមហ៊ុន KKA នឹងបង្ហាត់បង្រៀន និងផ្តល់ ជូនបច្ចេកទេសដោយឥតគិតថ្លៃសំរាប់កសិករអ្នកដាំដុះល្ម៉ើរជាមួយក្រុមហ៊ុន KKA រយ:ពេលយូរអង្វែង។ ចំពោះបញ្ហាពូជ ដែលក្រុមហ៊ុន KKA លក់ ជូនអតិថិជន លោកសាស្ត្រាចារ្យបណ្ឌិតកសិកម្ម បញ្ជាក់ថា ចែកជាបួនជម្រើសដូចខាងក្រោម៖
ជំរើសទី១: ទិញកូនពូជ ដែលមានអាយុ ១ឆ្នាំ ៥ខែ ក្នុងតំលៃ ១ដើម ១៣ដុល្លារ ផ្តល់ជូនការដឹកជញ្ជូនដល់កន្លែងដាំ ផ្តល់បច្ចេកទេសនៃការដាំដុះ ការ ថែទាំ ការបង្កាត់ផ្លែផ្កា ការប្រមូលផល និងចុះកិច្ចសន្យាទិញផ្លែវិញ ក្នុងតំលៃ ៣ ទៅ ៤ដុល្លារអាមេរិក ក្នុង ១គីឡូក្រាម ។
ជំរើសទី២: ទិញគ្រាប់ពូជ ដែលមានលក្ខណ:ស្តង់ដារ មានពូជច្បាស់លាស់ ក្នុងតំលៃ ១គ្រាប់ ៣ដុល្លារ ផ្តល់ជូនបច្ចេកទេសបណ្តុះ បច្ចេកទេសដាំដុះ បច្ចេកទេសថែទាំ បច្ចេកទេសបង្កាត់ផ្លែផ្កា និងបច្ចេកទេសប្រមូលផល ។
ជំរើសទី៣: ទិញកូនពូជ ដែលក្រុមហ៊ុនកំពុងបណ្តុះ ក្នុងតំលៃ ១កូន ៥ដុល្លារ ដោយគ្រាន់តែកក់មុន ១០ភាគរយ នៃតំលៃសរុប រយ:ពេល ៦ខែ អាច ទទួលយកទៅដាំដុះបាន ។ ផ្តល់ជូនបច្ចេកទេសបណ្តុះ បច្ចេកទេសដាំដុះ បច្ចេកទេសថែទាំ បច្ចេកទេសបង្កាត់ផ្លែផ្កា និងបច្ចេកទេសប្រមូលផល ។
ជំរើសទី៤: ទិញកូនពូជ ដែលក្រុមហ៊ុនបណ្តុះអាចយកទៅដាំដុះបានភ្លាម ដោយគ្មានការកក់មុន ក្នុងតំលៃ ១កូន ៧ដុល្លារ ផ្តល់ជូនបច្ចេកទេសបណ្តុះ បច្ចេកទេសដាំដុះ បច្ចេកទេសថែទាំ បច្ចេកទេសបង្កាត់ផ្លែផ្កា និងបច្ចេកទេសប្រមូលផល ។
លោកសាស្ត្រាចារ្យបណ្ឌិតកសិកម្ម ចាវ ប៉េងណាំ បានបញ្ជាក់បន្ថែមទៀតថា ដំណាំល្ម៉ើរនេះ ទទួលផលបានយូរអង្វែងរហូតដល់ជាង ១០០ឆ្នាំ ហើយ ផលវា កើនជារៀងរាល់ឆ្នាំ គឺចាប់អាយុ ៣ឆ្នាំ ១ដើម ចាប់ពី ១០ ទៅ២០គីឡូក្រាម អាយុ ៤ឆ្នាំ ១ដើម ចាប់ពី២០ ទៅ៣០គីឡូក្រាម និងចាប់ពីអាយុ ៨ឆ្នាំ ១ដើម ផ្លែចាប់ពី ១០០ ទៅ១៥០គីឡូក្រាម។ ចំណែកឯទីផ្សារនៅកម្ពុជា ល្ម៉ើរក្រៀម ១គីឡូក្រាម តំលៃចាប់ពី ១៨ តៅ៣៥ដុល្លារ ឯណោះ ។
ក្នុងនាឱកាសនោះដែរ លោកឧកញ៉ា ខេង ច័ន្ថា អគ្គនាយកក្រុមហ៊ុន ខេង ឡាយ ខូលអិលធីឌី បានបង្ហាញអំពីគោលការណ៍ក្រុមហ៊ុន KKA ដោយ បានធ្វើការបញ្ជាក់អំពីបញ្ហាទីផ្សារប្រមូលទិញផ្លែល្ម៉ើរពីអ្នកដាំដុះវិញ គឺ មានកំណត់ជាបីជម្រើសរួមមាន៖
ជំរើសទី១: កសិករ អាចចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយលក់ផ្លែល្ម៉ើរអោយក្រុមហ៊ុនក្នុងតំលៃ ៣ ទៅ៤ដុល្លារ ក្នុង ១គីឡូក្រាម ។
ជំរើសទី២: កសិករ អាចចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយលក់ផ្លែល្ម៉ើរអោយក្រុមហ៊ុនក្នុងតំលៃតាមទីផ្សារជាក់ស្តែង ។
ជំរើសទី៣: កសិករ ទិញតែគ្រាប់ ឬកូនពូជ ពីក្រុមហ៊ុន តែមិនលក់ផ្លែអោយក្រុមហ៊ុន ។
ជាងនេះទៅទៀត លោកឧកញ៉ា បានបង្ហាញផងដែរ អំពីសហការជាដៃគូរ រវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក រវាងប្រទេស និងប្រទេស ហើយបច្ចុប្បន្ន មានប្រទេសធំៗចំនួន ២ កំពុងតែទាក់ទងក្រុមហ៊ុន KKA ក្នុងការទិញផ្លែល្ម៉ើរពីកសិករក្នុងតំលៃខ្ពស់ ។ ជាងនេះទៅទៀត ក្នុងពេល ឆាប់ៗខាងមុខនេះ តំណាំងប្រទេសធំៗទាំងពីរ នឹងមកទស្សនកិច្ច នៅក្រុមហ៊ុន KKA ដើម្បីចុះអនុសារណ: ក្នុងការទិញផ្លែល្ម៉ើរពីក្រុមហ៊ុន KKA ។ ដូច្នោះ ប្រជាកសិករ ដែលបានដាំដុះដំណាំល្ម៉ើរ ជាមួយក្រុមហ៊ុន KKA មិនមានការបារម្ភអំពីការលក់ផ្លែទៀតឡើយ។ កន្លងមក លោកឧកញ៉ា ខេង ច័ន្ថា បានអញ្ជើញទៅសិក្សាស្វែងយល់អំពីដំណាំល្ម៉ើរ ជាមួយក្រុមហ៊ុនដៃគូ នៅប្រទេសថៃជាច្រើនលើកច្រើនសារផងដែរ។
លោក ជុង សុជាតិ ដែលជាអ្នកដាំដុះល្ម៉ើរ មួយរូប បានលើកបង្ហាញថា មូលហេតុដែលលោក ធ្វើការសំរេចចិត្តដាំដុះល្ម៉ើរនេះ ព្រោះវាជាដំណាំទទួល បានផលច្រើន និងយូរអង្វែងរាប់រយឆ្នាំ ពិសេសវាមិនពិបាកថែទាំ មិនត្រូវការចំណាយទឹក និងជីច្រើនឡើយ។
បន្ទាប់ពីសិក្ខាសាលាបានបញ្ចប់ លោកសាស្ត្រាចារ្យបណ្ឌិត ចាង ប៉េងណាំ និងលោកឧកញ៉ា ខេង ច័ន្ថា បានដឹកនាំសិក្ខាកាម ដែលបានចូលរួម បន្ត ទៅទស្សនកិច្ច សួនបណ្តុះល្ម៉ើរ សួនរក្សាកូនល្ម៉ើរ និងចំការល្ម៉ើរ ចំនួន ៥ហិកតា ដែលបានដាំរួច ដើម្បីសិក្សាស្វែងយល់ពីភាពជាក់ស្តែង ព្រមទាំង បានភ្លក់រសជាតិផ្លែល្ម៉ើរក្រៀម ដ៏ឈ្ងុយឆ្ងាញ់ និងផ្អែមមុត ។ បន្ទាប់មកទៀត ក្រុមហ៊ុន KKA បានរៀបចំអាហារសាមគ្គី ជូនដល់សិក្ខាកាម ដែលចូល រួមក្នុងបរិយាកាសសប្បាយរីករាយក្រៃលេង។
នៅទីបំផុត សិក្ខាកាម ដែលបានចូលរួមចំនួន ៣៣នាក់ មានតួនាទី ឋាន: ជាឯកឧត្តម លោកឧកញ៉ា លោកជំទាវ ប្រធានមន្ទីរ និងលោក លោកស្រី បានយល់យ៉ាងច្បាស់អំពីដំណាំល្ម៉ើរ និងចាប់អារម្មណ៍ដាំដុះជាមួយក្រុមហ៊ុន KKA គ្រប់ៗគ្នា៕
សូមទំនាក់ទំនងផ្នែកទីផ្សារក្រុមហ៊ុនក្នុងការទិញកូនពូជល្ម៉ើរ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦



















អត្ថបទ៖ អារុណ
KKA ផ្តល់ជូនអត្ថប្រយោជន៍ ៤យ៉ាងដល់អ្នកដាំដំណាំល្ម៉ើរ ពិតជាអស្ចារ្យ!
Reviewed by Unknown
on
9:26:00 PM
Rating:
No comments: