Sunday, July 31, 2016

ផ្លូវទំនប់កប់ស្រូវ ប្រវែង ១២.៨គីឡូម៉ែត្រ នឹងរួចរាល់ក្នុងរយ:ពេល ៣ខែ

News New : នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញ តាមផែនការ របស់សាលារាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាពង្រីកខ្សែផ្លូវកប់ស្រូវ ដែលមានប្រវែង ១២.៨គីឡូម៉ែត្រ។ ជាងនេះទៅទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញ  បាន និងកំពុងស្ថាបនាគ្រឹះថ្នល់ និងចាក់បេតុង ដោយអនុវត្តការស្ថាបនានេះចំនួន ៣ក្រុម ដោយបែងចែក ៣កំណាត់ផ្សេងៗគ្នា។

តាមផែនការដាក់អោយបានប្រេីប្រាស់ នាពេលខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុង ជំរុញការដ្ឋានអោយបព្ចាប់ការស្ថាបនាអោយរួចរាល់ក្នុងរយៈពេល ៣ខែ លេីផ្លូវប្រវែង ១២.៨គីឡូ ម៉ែត និងមានទទឹង ៩.៧៥ម៉ែត ដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង៕





 អត្ថបទ៖ អារុណ

សិស្សថ្នាក់ទី១២, ៤១៨នាក់ស្រុកមេសាង ប្តេជ្ញាយកនិទ្ទេសA ដើម្បីយកម៉ូតូពីឯ. ស សុខា

News New : នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្រ រៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដែលឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានបន្តចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ នៅក្នុងស្រុកមេសាង ដែលមានអ្នក ចូលរួមចំនួន ៤១៨នាក់ គឺមកពី វិទ្យាល័យ មេសាង ចំនួន​ ១៨១នាក់ និងវិទ្យាល័យ ច័ន្ទគ្រឹះស្នា  ចំនួន ​១៥៧នាក់ និងវិទ្យាល័យ អង្គរស ចំនួន ៨០នាក់ ។
ក្រុមការងារចុះធ្វើបទបង្ហាញ បានចែករំលែកបទសោធ ដល់ប្អូនៗ ត្រៀមប្រលងសញ្ញាបត្រទុតិយ ភូមិ (បាក់ឌុប) នូវចំណុចសំខាន់ៗដូចជា ៖
-វិធីរៀនផ្នែកវិទ្យាសស្ត្រសង្គម
-វិធីរៀនផ្នែកវិទ្យាសាស្ត្រពិត
-ប្រការគួរប្រុងប្រយ័ត្នមុនពេលប្រលង
-ប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង
-វិធីជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា
-ក្រៅពីការធ្វើបទបង្ហាញខាងលើ ក្រុមការងារបានប្រកាសការផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង ដល់ប្អូនៗ ណា ដែលប្រលងជាប់បាននិទ្ទេស A និង បែបបទស្នើសុំអាហារូបករណ៍ពីឯកឧត្តម ស សុខា និង លោកជំទាវ ផងដែរ ។
គួររំលឹកផងដែថា ក្រៅពីចំណុចទាំងអស់ខាងលើនេះ ឯកឧត្តម ស សុខា លោកបានបើកវគ្គបំប៉ន (រៀនគួរ) បន្ថែមលើមុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល ៤ខែ មុនការប្រលងដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដោយឥតគិតថ្លៃផងដែរ។
បទបង្ហាញនេះ ឧទ្ទិសនាមដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: រួមក្រុមការងារមានលោក មាស សុខុម លោក ឡាង បូរិន លោក ផុន រ៉ាដា កញ្ញា ហោ វ៉ាន់នី​ និងលោក ជុង សុជាតិ ផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំស្រុកកំពង់ត្របែក លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី ១២ ទាំង ៤១៨នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ស សុខា និង លោកជំទាវ ដែលបានបង្កើតអោយមានកម្មវិធីសិក្ខាសាលានេះឡើង ។

បញ្ជាក់: សំរាប់ស្រុកមេសាង នេះជាស្រុកទី១៣ ក្នុងចំណោមស្រុក ក្រុង ទូទាំងខេត្តព្រៃវែង ដែល ក្រុមការងារបានចុះធ្វើបទបង្ហាញ ក្នុងរយ:ពេល ១ខែកក្កដានេះ ហើយក្នុងឱកាសនោះ ក៏មានការ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលានេះ ដោយលោក សែម គន្ធា តំណាងឯកឧត្តម ស សុខា និងប្រតិភូ ជាច្រើនរូបផងដែរ៕

































អត្ថបទ៖ អារុណ

Saturday, July 30, 2016

អ្នកស្ថាបនិកដំណាំល្ម៉ើរ នៃក្រុមហ៊ុនKKA ទៅទស្សនកិច្ចដំណាំល្ម៉ើរនៅប្រទេសថៃ

News New : លោកឧកញ៉ា ខេង ច័ន្ថា ដែលជាអ្នកស្ថាបនិក នៃក្រុមហ៊ុន KKA អ្នកអភិវឌ្ឍដំណាំនៅ កម្ពុជា បានអញ្ជើញទៅទស្សនកិច្ចសិក្សាអំពីដំណាំល្ម៉ើរ នៅក្នុងទឹកដីប្រទេសថៃ ក្នុងគោលបំណង ស្វែងយល់បន្ថែមពីបច្ចេកទេសក្នុងការដាំដុះ ការបង្កាត់ពូជ ការបង្កាត់ផ្លែផ្កា និងបច្ចេកទេសប្រមូល ផលល្ម៉ើរ ។ ជាងនេះទៅទៀត ដោយមានតំរូវការទិញកូនពូជល្ម៉ើរ ដើម្បីយកទៅដាំដុះពីសំណាក់ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនសន្ធឹកសន្ធាប់ នាឱកាសដំណើរទស្សនកិច្ចនោះដែរ លោកឧកញ៉ា ក៏នាំយកកូនពូជល្ម៉ើរពីប្រទេសថៃ រាប់ម៉ឺនគុម្ពផងដែរ ។

បើយោងតាមបទពិសោធន៍ផ្ទាល់ពីអ្នកដាំដុះដំណាំល្ម៉ើរ នៅក្នុងប្រទេសថៃ ជាច្រើនឆ្នាំ ហើយនោះ បានបញ្ជាក់ថា ល្ម៉ើរ ក្នុង ០១ដើម ផ្លែចាប់ពី ១០គីឡូក្រាម  រហូតដល់ ២៣០គីឡូក្រាម គឺ វាផ្លែកើន ឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមធ្យម ល្ម៉ើរ ចាប់ផ្តើមផ្លែពីអាយុ ៣ឆ្នាំ ដែលក្នុង ១ដើម ផ្លែ ពី ១០គីឡូក្រាម ទៅ ១៥គីឡូក្រាម ។ អាយុ ៤ឆ្នាំ ល្ម៉ើរ ១ដើម អាចផ្លែពី ១៥គីឡូក្រាមទៅ ២៥គីឡូ ក្រាម និងកើន ៥០ភាគរយជារៀងរាល់ឆ្នាំ រហូតដល់អាយុ ១០ឆ្នាំ ល្ម៉ើរ ១ដើម អាចផ្លែបានពី ១៥០ គីឡូក្រាម ទៅ ២០០គីឡូក្រាម ហើយចាប់អាយុ ១៤ឆ្នាំឡើងទៅ ល្ម៉ើរ ១ដើម អាចផ្លែបានពី ២០០ គីឡូក្រាមទៅ ២៣០គីឡូក្រាម។ ចំពោះអាយុកាលនៃផ្លែល្ម៉ើរគឺអាចផ្លែ រហូតដល់អាយុ ១០០ឆ្នាំ ។ ដូច្នោះអ្នកដាំដំណាំល្ម៉ើរគឺទទួលបានផលច្រើន និងយូរអង្វែងជាងដំណាំផ្សេងៗទាំងអស់ ។

ចំពោះព្រះរាជាណាចក្រកម្ពុជាយើង បន្ទាប់ពីអ្នកជំនាញខាងកសិកម្មផ្នែកដំណាំល្ម៉ើរនេះ ចុះពិនិត្យ ស្ថានភាពដី និងធ្វើការដាំដុះកន្លងមកឃើញថា ដីក្នុងប្រទេសកម្ពុជាយើងដាំល្ម៉ើរ បានល្អជាងដីនៅ ប្រទេសថៃទៅទៀត។ ជាក់ស្តែងបច្ចុប្បន្ននេះ បងប្អូនប្រជាជនកម្ពុជាយើង បាន និងកំពុងដាំដំណាំ ល្ម៉ើរជាច្រើនកន្លែង ពីក្រុមហ៊ុនល្ម៉ើរមួយចំនួនក្នុងស្រុក។

តំលៃទីផ្សារដំណាំល្ម៉ើរនៅក្រៅប្រទេស ផ្លែល្ម៉ើរក្រៀម ១គីឡូក្រាម ចាប់ពី៣០ដុល្លារទៅ ៦០ដុល្លារ ចំណែកនៅប្រទេសកម្ពុជាវិញ ១គីឡូក្រាម ចាប់ពី ១៥ដុល្លារទៅ ៣០ដុល្លារដែរ។

បើតាមភ្នាក់ងារNews New ផ្តល់ព័ត៌មានពីក្រុមហ៊ុនល្ម៉ើរដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនKKA ដែលមានទីតាំងនៅជិតភ្នំបាសិទ្ធ និងនៅមន្ទីរពេទ្យលោកសង្ឃបានអោយដឹងថា ក្រុមហ៊ុននេះមាន ទទួលចុះកុងត្រាទិញផ្លែល្ម៉ើរពីអតិថិជនរបស់ខ្លួនវិញ ក្នុង ១គីឡូក្រាម ៤ដុល្លារ និងមានលក់គ្រាប់ ពូជល្ម៉ើរ តំលៃ ១គ្រាប់ (បូកទាំងបច្ចេកទេសគ្រប់យ៉ាង) ៣ដុល្លារ ព្រមទាំងមានលក់ដើមពូជល្ម៉ើរ អាយុ ៧ខែ ក្នុងតំលៃ ១ដើម ៧ដុល្លារ និងដើមពូជល្ម៉ើរអាយុ ១ឆ្នាំកន្លះ ១ដើម តំលៃ ១៣ដុល្លារ ។ ចំពោះការធានាខុសត្រូវរបស់ក្រុមហ៊ុននេះ គឺដឹកជញ្ជូនកូនល្ម៉ើរដល់ទីតាំងដាំ ផ្តល់នូវបច្ចេកទេស ២០ឆ្នាំដោយឥតគិតថ្លៃ កូនដាំទៅងាប់ធានាសងវិញ បង្រៀនពីរបៀបធ្វើជីដោយខ្លួនឯង ។

បញ្ជាក់: ដំណាំល្ម៉ើរ មិនរើសដី មិនពិបាកថែទាំ មិនសូវត្រូវការទឹក ជី ឡើយ ។
ទំនាក់ទំនងផ្នែកទីផ្សារក្រុមហ៊ុន៖ 070 855 456 / 068 855 456 / 085 855 456









 
អត្ថបទ៖ វិចិត្រ

សិស្សថ្នាក់ទី១២ ចំនួន ៣៩០នាក់ ក្នុងស្រុកកំពង់ត្របែក អរគុណឯកឧត្តម ស សុខា និងលោកជំទាវ

News New : នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្រ រៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដែលឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានបន្តចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ នៅក្នុងស្រុកកំពង់ត្របែក   ដែល មានសិស្សថ្នាក់ទី១២ បានចូលរួមចំនួន ៣៩០នាក់ គឺមកពី វិទ្យាល័យ ព្រៃពោន ចំនួន​ ១៩០នាក់ និងវិទ្យាល័យ កំពង់ត្របែក ចំនួន ​២០០នាក់ ។
ក្រុមការងារចុះធ្វើបទបង្ហាញ បានចែករំលែកបទសោធ ដល់ប្អូនៗ ត្រៀមប្រលងសញ្ញាបត្រទុតិយ ភូមិ (បាក់ឌុប) នូវចំណុចសំខាន់ៗដូចជា ៖
-វិធីរៀនផ្នែកវិទ្យាសស្ត្រសង្គម
-វិធីរៀនផ្នែកវិទ្យាសាស្ត្រពិត
-ប្រការគួរប្រុងប្រយ័ត្នមុនពេលប្រលង
-ប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង
-វិធីជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា
-ក្រៅពីការធ្វើបទបង្ហាញខាងលើ ក្រុមការងារបានប្រកាសការផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង ដល់ប្អូនៗ ណា ដែលប្រលងជាប់បាននិទ្ទេស A និង បែបបទស្នើសុំអាហារូបករណ៍ពីឯកឧត្តម ស សុខា និង លោកជំទាវ ផងដែរ ។
គួររំលឹកផងដែថា ក្រៅពីចំណុចទាំងអស់ខាងលើនេះ ឯកឧត្តម ស សុខា លោកបានបើកវគ្គបំប៉ន (រៀនគួរ) បន្ថែមលើមុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល ៤ខែ មុនការប្រលងដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដោយឥតគិតថ្លៃផងដែរ។
បទបង្ហាញនេះ ឧទ្ទិសនាមដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: រួមក្រុមការងារមានលោក មាស សុខុម លោក ឡាង បូរិន លោក ផុន រ៉ាដា កញ្ញា ហោ វ៉ាន់នី​ និងលោក ជុង សុជាតិ ផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំស្រុកកំពង់ត្របែក លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី ១២ ទាំង ៣៩០នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ស សុខា និង លោកជំទាវ ដែលបានបង្កើតអោយមានកម្មវិធីសិក្ខាសាលានេះឡើង ។

បញ្ជាក់: ចំពោះសំណួរដែលក្រុមការងារចុះធ្វើបទបង្ហាញដាក់ជូនប្អូនៗឆ្លើយ មានប្អូនៗ ៣នាក់ គឺ បានឆ្លើយត្រូវ ៩៥% នៅវិទ្យាល័យ ព្រៃពោន ២នាក់ និងវិទ្យាល័យ កំពង់ត្របែក ចំនួន ០១នាក់ ។សំរាប់ឈ្មោះសិស្ស និងសាលាដែលទទួលជ័យជំនះ លេខ១ ប្រចាំខេត្តព្រៃវែង គឺនឹងប្រកាសនៅ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់បទបង្ហាញត្រូវបញ្ចប់៕




















អត្ថបទ៖ អារុណ