Sunday, July 31, 2016

សិស្សថ្នាក់ទី១២, ៤១៨នាក់ស្រុកមេសាង ប្តេជ្ញាយកនិទ្ទេសA ដើម្បីយកម៉ូតូពីឯ. ស សុខា

News New : នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្រ រៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដែលឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានបន្តចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ នៅក្នុងស្រុកមេសាង ដែលមានអ្នក ចូលរួមចំនួន ៤១៨នាក់ គឺមកពី វិទ្យាល័យ មេសាង ចំនួន​ ១៨១នាក់ និងវិទ្យាល័យ ច័ន្ទគ្រឹះស្នា  ចំនួន ​១៥៧នាក់ និងវិទ្យាល័យ អង្គរស ចំនួន ៨០នាក់ ។
ក្រុមការងារចុះធ្វើបទបង្ហាញ បានចែករំលែកបទសោធ ដល់ប្អូនៗ ត្រៀមប្រលងសញ្ញាបត្រទុតិយ ភូមិ (បាក់ឌុប) នូវចំណុចសំខាន់ៗដូចជា ៖
-វិធីរៀនផ្នែកវិទ្យាសស្ត្រសង្គម
-វិធីរៀនផ្នែកវិទ្យាសាស្ត្រពិត
-ប្រការគួរប្រុងប្រយ័ត្នមុនពេលប្រលង
-ប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង
-វិធីជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា
-ក្រៅពីការធ្វើបទបង្ហាញខាងលើ ក្រុមការងារបានប្រកាសការផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង ដល់ប្អូនៗ ណា ដែលប្រលងជាប់បាននិទ្ទេស A និង បែបបទស្នើសុំអាហារូបករណ៍ពីឯកឧត្តម ស សុខា និង លោកជំទាវ ផងដែរ ។
គួររំលឹកផងដែថា ក្រៅពីចំណុចទាំងអស់ខាងលើនេះ ឯកឧត្តម ស សុខា លោកបានបើកវគ្គបំប៉ន (រៀនគួរ) បន្ថែមលើមុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល ៤ខែ មុនការប្រលងដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដោយឥតគិតថ្លៃផងដែរ។
បទបង្ហាញនេះ ឧទ្ទិសនាមដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: រួមក្រុមការងារមានលោក មាស សុខុម លោក ឡាង បូរិន លោក ផុន រ៉ាដា កញ្ញា ហោ វ៉ាន់នី​ និងលោក ជុង សុជាតិ ផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំស្រុកកំពង់ត្របែក លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី ១២ ទាំង ៤១៨នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ស សុខា និង លោកជំទាវ ដែលបានបង្កើតអោយមានកម្មវិធីសិក្ខាសាលានេះឡើង ។

បញ្ជាក់: សំរាប់ស្រុកមេសាង នេះជាស្រុកទី១៣ ក្នុងចំណោមស្រុក ក្រុង ទូទាំងខេត្តព្រៃវែង ដែល ក្រុមការងារបានចុះធ្វើបទបង្ហាញ ក្នុងរយ:ពេល ១ខែកក្កដានេះ ហើយក្នុងឱកាសនោះ ក៏មានការ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលានេះ ដោយលោក សែម គន្ធា តំណាងឯកឧត្តម ស សុខា និងប្រតិភូ ជាច្រើនរូបផងដែរ៕

































អត្ថបទ៖ អារុណ

0 comments:

Post a Comment