Recent Posts

Seo Services

ឯកឧត្តម ខៀវ កាញារីទ្ធ ថារឿងឃាតកម្មលើលោក កែម ឡី អ្នកខាតបំផុតគឺរាជរដ្ឋាភិបាល

News New : ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកខាតបំផុត គឺ រាជរដ្ឋាភិបាលកម្ពុជា ជុំវិញរឿងឃាតកម្មលើលោក បណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ព្រោះនៅ ពេលនេះ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់សិទ្ធសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងរកឲ្យឃើញនូវពន្លឺនៃអំពើឃាតកម្មនេះ ហើយនៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការលើករណីនេះ។ ការប្រកាសរបស់ ឯកឧត្តម  រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខាងលើនេះ ធ្វើឡើងនៅក្នុងសន្និសិទកាសែត នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នាទីស្តីការក្រសួងព័ត៌មាន។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងរកអោយឃើញនូវពន្លឺ នៃអំពើឃាតកម្មនេះ។
អត្ថបទ៖ អារុណ

ឯកឧត្តម ខៀវ កាញារីទ្ធ ថារឿងឃាតកម្មលើលោក កែម ឡី អ្នកខាតបំផុតគឺរាជរដ្ឋាភិបាល ឯកឧត្តម ខៀវ កាញារីទ្ធ ថារឿងឃាតកម្មលើលោក កែម ឡី អ្នកខាតបំផុតគឺរាជរដ្ឋាភិបាល Reviewed by Unknown on 8:32:00 AM Rating: 5

No comments:

Powered by Blogger.