Recent Posts

Seo Services

បទបង្ហាញឧបត្ថម្ភដោយឯកឧត្តម ស សុខា ក្នុងស្រុកស្វាយអន្ទរ ផ្តល់ជូនសិស្សថ្នាក់ទី១២ នូវគន្លឹះ៣

News New : នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀន ត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដែល ឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និង លោកជំទាវ បានបន្តចុះធ្វើបទបង្ហាញដល់សិស្សថ្នាក់ទី១២ នៅក្នុងស្រុកស្វាយអន្ទរ ។ ក្នុងនោះដែរ ស្រុកស្វាយអន្ទរ មានវិទ្យាល័យ ចំនួន២ គឺ វិទ្យាល័យ ហ៊ុន សែន​ ស្វាយអន្ទរ ដែលមានសិស្សថ្នាក់ ទី១២ បានចូលរួមចំនួន ១១៥នាក់ និង វិទ្យាល័យ ហ៊ុន សែន ពាមរោង ( វិទ្យាល័យបង្កើតថ្មី) មាន សិស្សថ្នាក់ទី១២ ចូលរួម ចំនួន ៤០នាក់ ។
ក្រុមការងារចុះធ្វើបទបង្ហាញ បានចែករំលែកបទសោធ ដល់ប្អូនៗ ជាត្រៀមប្រលងសញ្ញាបត្រទុតិ យភូមិ (បាក់ឌុប) នូវចំណុចសំខាន់ៗដូចជា ៖
-វិធីរៀនផ្នែកវិទ្យាសស្ត្រសង្គម
-វិធីរៀនផ្នែកវិទ្យាសាស្ត្រពិត
-ប្រការគួរប្រុងប្រយ័ត្នមុនពេលប្រលង
-ប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង
-វិធីជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្ដមសិក្សា
-ក្រៅពីការធ្វើបទបង្ហាញខាងលើ ក្រុមការងារបានប្រកាសការផ្ដល់រង្វាន់ម៉ូតូ ១គ្រឿង ដល់ប្អូនៗ ណា ដែលប្រលងជាប់បាននិទ្ទេស A និង បែបបទស្នើសុំអាហារូបករណ៍ពីឯកឧត្តម ស សុខា និង លោកជំទាវ ផងដែរ ។
គួររំលឹកផងដែថា ក្រៅពីចំណុចទាំងអស់ខាងលើនេះ ឯកឧត្តម ស សុខា លោកបានបើកវគ្គបំប៉ន (រៀនគួរ) បន្ថែមលើមុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល ៤ខែ មុនការប្រលងដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដោយឥតគិតថ្លៃផងដែរ។
បទបង្ហាញនេះ ឧទ្ទិសនាមដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: រួមក្រុមការងារមានលោក មាស សុខុម និងលោក ឡាង បូរិន ផងដែរ៕














 អត្ថបទ៖ លោក មាស សុខុម
បទបង្ហាញឧបត្ថម្ភដោយឯកឧត្តម ស សុខា ក្នុងស្រុកស្វាយអន្ទរ ផ្តល់ជូនសិស្សថ្នាក់ទី១២ នូវគន្លឹះ៣ បទបង្ហាញឧបត្ថម្ភដោយឯកឧត្តម ស សុខា ក្នុងស្រុកស្វាយអន្ទរ ផ្តល់ជូនសិស្សថ្នាក់ទី១២ នូវគន្លឹះ៣ Reviewed by Unknown on 8:27:00 PM Rating: 5

No comments:

Powered by Blogger.